ដឹងការពិតហើយ! នេះជាមូលហេតុ ដែលអធិការរងខណ្ឌឫស្សីកែវ បញ្ច.ប់ជីវិតចោលប្រពន្ធកូនទាំងវ័យក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីអធិការរងខណ្ឌឫស្សីកែវ ឈ្មោះ ចន្ថា វ៉ាន់ឌី បាញ់សម្លាប់ខ្លួនស្លាប់ក្នុងថ្លុកឈាមនៅលើផ្ទះរបស់ខ្លួនឯង ស្ថិតនៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី ៤ ខែកក្ដដា ឆ្នាំ ២០២២ នេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និង អ្នកប្រើប្រាស់បណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅថ្ងៃទី ៤ កក្ដដា ឆ្នាំ ២០២២ នេះដដែល សមត្ថកិច្ចក៏បានបង្ហាញភ័ស្តុតាងថ្មី ដោយមុនបាញ់សម្លាប់ខ្លួន អធិការរងខណ្ឌឫស្សីកែវខាងលើ បានបន្សល់ទុកលិខិតសុំទោសឪពុកម្ដាយបង្កើត ឪពុកម្ដាយក្មេក ប្រពន្ធកូន បងប្អូនទាំងអស់ ដោយមូលហេតុនៃការសម្រេចចិត្តបញ្ចប់ជីវិតដោយការធ្វអត្តឃាតរបស់លោក ចន្ថា វ៉ាន់ឌី គឺបណ្ដាលមកពីខ្លួនបានបំផ្លាញប្រាក់លេងល្បែងចាក់បាល់អស់ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងខ្លឹមសារលិខិតបណ្ដាំចុងក្រោយរបស់លោក ចន្ថា វ៉ាន់ឌី ក៏បានលើកឡើងថាខ្លួនជំពាក់បំណុលគេជាច្រើន និង បានសុំឱ្យម្ចាស់បំណុលទាំងអស់អហោសិកម្មឱ្យខ្លួន ព្រមទាំងផ្ដាំផ្ញើឱ្យប្រពន្ធមើលថែកូនៗឱ្យបានល្អ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.