អាសូរណាស់! កំពុងអង្គុយលក់លៀសហាល ស្រាប់តែភ្លៀងឈូទទឹកអស់ទាំងម្ចាស់ ឯលៀសសល់ពេញរទេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បាននាំគ្នាសម្ដែងការរំជួលចិត្ត អាណិតក្មេងប្រុសលក់លៀសហាលមួយរូប ដែលបានអង្គុយដោយក្ដីអស់សង្ឃឹម ក្រោយភ្លៀងធ្លាក់ទទឹករទេះលៀសហាលអស់ គួរឱ្យអាណិតអាសូរបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងនេះ បើតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Tiktok ដោយគណនីឈ្មោះ Rax MP បានបង្ហាញពីសកម្មភាពក្មេងប្រុសអង្គុយក្បែរទេះលៀសហាល នៅបណ្ដោយផ្លូវលេខ ៣៣​០ កែងវិថីសហភាពអឺរ៉ុបយ៉ាងអស់សង្ឃឹម ក្រោយមិនទាន់បានលក់លៀសអស់ផង បែរមកត្រូវទឹកភ្លៀងទទឹកអស់ គួរឱ្យសោកស្ដាយជំនួស។

យ៉ាងណាមិញ ក្រោយឃើញបែបនេះ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ ទា ឆាយលី បានប្រកាសឱ្យបានដឹងថា ៖ «បងប្អូនណាឃើញប្អូនប្រុសម្នាក់នេះ សូមឱ្យគាត់ជួយទាក់ទងមកខ្ញុំផ្ទាល់ ចង់ជួយជាថវិកាតិចតួច ១ លានរៀល 250$ ដល់គាត់ សម្រាប់ក្នុងក្តីអាណិតប្អូនយើងប្អូនគេ 095988733 លេខខ្ញុំផ្ទាល់ ក៏អាចមកដល់ទីតាំងកន្លែងខ្ញុំលក់ផ្ទាល់ក៏បាន ផ្សារអូឫស្សី ឈ្មោះទាឆាយលី លក់ហូលផាមួង»៕

Leave a Reply

Your email address will not be published.