អស្ចារ្យណាស់! សម្តេច​តេជោ​​ ហ៊ុន សែន សរសើរ​អតីតពលករខ្មែរនៅ​កូរ៉េម្នាក់​​ តស៊ូ​​រហូត​ក្លាយ​ជា​ឧកញ៉ា…

ក្នុង​​ពិធី​​សំណេះ​សំណាល​ជាមួយ​នឹង​ពលករ​ និង​​​ពលរដ្ឋ​​រស់​នៅ​ប្រទេស​កូរ៉េ​​នៅ​ថ្ងៃ​នេះ​សម្តេច​តេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​កោត​សរសើរ​ដល់​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​បាន​ខិតខំ​សន្សំប្រាក់ និង​ចំណេះ​ជំនាញ​

​​ដែល​បាន​មក​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​​ទៅ​បង្កើត​មុខ​របរ​ផ្សេង​ៗ ​រហូត​ទទួល​ជោគជ័យ​ ពិសេស​ អតីត​ពលករ​ខ្មែរ​ម្នាក់​បាន​​តស៊ូ​​រ​ជោគជ័យ​ ក្នុង​វិស័យ​អចលនទ្រព្យ​។ អតីត​ពលករ​រូប​នោះ​​គឺ ​ឧកញ៉ា​ ឡេង ​ណាវ៉ាត្រា​ បច្ចុប្បន្ន​​គឺជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​​មួយ​ និង​កំពុង​ទទួល​​ជោគជ័យ​ខ្លាំង​។

សម្តេចបន្ថែម​ថា “ឡេង​ ណាវ៉ា​ត្រា ឥឡូវ​ក្លាយ​ជា​ម្ចាស់​អចលនទ្រព្យ​យ៉ាង​ធំ ដែល​សន្សំលុយ​តិចតួច​បាន​ពី​កូរ៉េ យក​ទៅ​ទិញ​ដី​ធ្លឺ​។ ឥឡូវ​អាដី​ធ្លី​ហ្នឹង​ វាកាក់​កប​។ អញ្ចឹង​វាទៅ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ដ៏​ធំ​នៅ​ទី​នោះ​ទៅ​​”។​​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ​មាន​ប្រវត្តិ​តស៊ូ​ពី កម្មករសំណង់​រហូត​ចំណាកស្រុក​ទៅ ធ្វើ​ពលករ​នៅ ប្រទេស​កូរ៉េ បាន​កែប្រែ​ជីវិត​របស់ខ្លួន ពី​កម្មករ​កម្សត់ មកជា​ឧកញ៉ា​វ័យក្មេង​។

ការផ្លាស់​ជីវិត​បែបនេះ​បានធ្វើឱ្យ មជ្ឈដ្ឋាន​ផ្សេងៗ​យល់ឃើញថា ទាំងនេះ កើតចេញពី​ការ តស៊ូ​ប្រឹងប្រែង​រហូត​សម្រេចបាន​ជោគជ័យ ។

​ ​​ថ្វី​ត្បិត​ក្លាយ​ខ្លួនជា​អ្នកមាន ទ្រព្យសម្បត្តិ​ស្តុក​ទៅហើយ តែ​ឧកញ៉ា វ័យក្មេង នៅតែ​មិន​ភ្លេច​គ្រា ដែល​កម្សត់ និង​បាន​ចែករំលែក​ទាន​ជាច្រើន​ដល់​ជន ក្រីក្រ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ទាំងនេះ អាចជា​ដើមចម​មួយ​ដែល​អាច​ទាញ យក​ប្រជាប្រិយភាព​របស់ លោក ឡេង ណា​វ៉ា​ត់​ត្រា ក្នុង​ងារ​ជា​លោក​ឧកញ៉ា ដែលមាន​សន្តាន​ចិត្តល្អ​មួយ​រូប។

សូមបញ្ជក់ផងដែរថា ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជាង​ចាងហ្វាង​ផលិតកម្ម Galaxy នោះ​បាន​បញ្ចេញ​នៅ​ថ្ងៃ​នេះ​នូវ​ប្រវត្តិ​ជូរ​ចត់​ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់ ព្រោះ​បច្ចុប្បន្ន​ជីវិត​របស់​លោក​កំពុង​ទទួល​ជោគជ័យ​មាន​ទ្រព្យ អចលន​ទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ។អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ លោក ឡេង ណាវ៉ាត់ត្រា បាន​បើក​កកាយ​ឆាក​ជីវិត​កម្សត់​កម្រ​របស់​លោក មុន​ពេល​ជោគជ័យ​ប្រាប់​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម​ រហូត​អ្នក​ខ្លះ​ធ្លោយ​ថា កម្សត់​រហូត​ទប់​ទឹក​ភ្នែក​មិន​ចង់​ជាប់។

តាម​ប្រវត្តិ​ដែលលោក ណាវ៉ាត់ត្រា បាន​សរសេរ​ប្រាប់​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម គឺ​ពី​អតីតកាល លោក និង​ក្រុម​គ្រួសារ គឺ​ក្រីក្រ​ខ្លាំង​រស់​ក្នុង​ផ្ទះ​ដែល​ធ្វើ​ពី​ភក់​លាយ​ជាមួយ​ស្លឹក​មិន​សូវ​មាន​ភាព​កក់​ក្ដៅ ហើយ​ពេល​ខ្លះ កុំ​ថា​តែ​ម្ហូប​អាហារ សូម្បី​តែ​អង្ករ ពេល​ខ្លះ​ក្រុម​គ្រួសារ​លោក​គ្មាន​ហូប​ផង។ ដូច្នេះ​ហើយ លោក​បាន​ជួប​រឿង​ជា​ច្រើន ដោយ​ក្នុង​នោះ​សូម្បី​មិត្ត័ភក្ដិ​ក៏​ធ្លាប់​និយាយ​មើល​ងាយ​ដល់​អ្នក​មាន​គុណ​លោក​ដែរ។

នោះ​ជា​អតីតកាល តែ​បច្ចុប្បន្ន​ឆាក​ជីវិត​របស់​លោក ណាវ៉ាត់ត្រា បាន​ផ្លាស់​ប្ដូរ​ខ្លាំង មក​ជា​ជីវិត​ជោគជ័យ​ដោយ​គិត​ត្រឹម​នេះ​លោក​មាន​ជំនួញ និង​ទ្រព្យ​អចលនទ្រព្យ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ។ទ្រព្យ​ទាំង​នោះ​មាន​ដូច​ជា ផលិតកម្ម Galaxy ដែល​ទើប​បោះ​ទុន​ជាង ៥ម៉ឺន​ដុល្លារ​ផលិត​រឿង “កំពូល​ល្ងង់​នៅ​អាស៊ី” និង​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ទៀត៕

Related posts

Leave a Comment