ពុទ្ធោ! វីដេអូស្ដែងៗ យន្តហោះដឹកអ្នកដំណើរចិន ដាំក្បាលធ្លាក់ចុះក្រោមបុកផ្ទប់ភ្នំ ផ្ទុះឆេះយ៉ាងរន្ធ-ត់…(មានវីដេអូ)

ក្រុមហ៊ុន​ជើង​ហោះហើរ China Eastern បាន​ធ្វើ​ការ​ផ្អាក​ជើង​ហោះហើរ​ប្រភេទ Boeing 737-800 របស់​ខ្លួន​ទាំង​អស់​ក្នុង​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០២២ នេះ ក្រោយ​មនុស្ស​ចំនួន ១៣២ នាក់​បាន​ស្លាប់ ដោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ។

តាម​ទិដ្ឋភាព​ស្ដែងៗ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​យ៉ាង​រន្ធត់​បំផុត​នៃ​ជើង​ហោះហើរ​របស់​ចិន​មួយ​នេះ ដែល​បាន​ដាំ​ក្បាល​ត្រង់​ភ្លឹង​ចុះ​ក្រោម​យ៉ាង​លឿន​ក្នុង​រយៈពេល​ត្រឹម ២ នាទី ធ្លាក់​បុក​នឹង​ភ្នំ​ផ្ទុះ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង។

គួរ​បញ្ជាក់​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ Boeing 737-800 របស់ China Eastern បាន​ធ្លាក់​ផ្ទុះ​នៅ​លើ​ភ្នំ​ដាច់​ស្រយាល​មួយ​ក្នុង​ទី​ជនបទ​ជិត​ក្រុង Wuzhou តំបន់ Guangxi ដែល​បណ្ដាល​ឱ្យ​អ្នក​ដំណើរ​ចំនួន ១២៣ នាក់ និង បុគ្គលិក​បម្រើការ​លើ​យន្តហោះ ៩ នាក់​ផ្សេង​ទៀត​បាន​បាត់​បង់​ជីវិត​ទាំង​អស់៕

Leave a Reply

Your email address will not be published.