ស្រណោះណាស់! ក្រោយបុណ្យសពចប់ ឥលូវ Bird សង្សារ Tangmo នឹងវិលមកលក់ទឹកក្រូចតាមផ្លូវវិញហើយ…

ការចាកចេញទៅគ្មានថ្ងៃត្រលប់របស់តារាស្រី Tangmo បានធ្វើឱ្យមហាជនជាច្រើន សោកស្តាយស្រណោះជាខ្លាំង ជាពិសេសសង្សារសំណព្វរបស់នាង ដែលត្រូវរស់នៅក្នុងភាពឈឺចាប់ បង្ហោះរូបមិត្តស្រីជាទីស្រឡាញ់ស្ទើររាល់ថ្ងៃ លើ IG ផ្ទាល់ខ្លួនរបស់លោក។

យ៉ាងណាមិញ តាំងពីការស្លាប់របស់សង្សារមក Bird ក៏ហាក់ទទួលបានការចាប់អារម្មណ៍ និងក្ដីស្រឡាញ់ជាច្រើនពីសំណាក់មហាជន ក៏ព្រោះតែរូបលោក មាន អត្តចរិតស្លូតបូត និង តាមរយៈទង្វើដែលលោកបានផ្ដល់ក្ដីស្រឡាញ់ទៅកាន់មិត្តស្រីកាលពីនៅមានជីវិត ធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តជាខ្លាំង។

លើសពីនេះទៅទៀត ក្រោយពីការស្លាប់របស់ តារាស្រី Tangmo មានមហាជនជាច្រើន មានបំណងទាក់ទងទៅកាន់លោក ដោយផ្ដល់ជាឱកាសការងារជាច្រើន ព្រមទាំងមានអ្នកខ្លះ មានបំណងជួយជាលុយកាក់ផ្សេងៗជាដើម តែរូបលោក បែរជាមិនព្រមទទួលយកឡើយ ដោយអះអាងថា លោកមិនចង់បានអ្វី ពីការស្លាប់របស់សង្សាររបស់លោកនោះទេ។ លោកសុខចិត្តប្រើជីវិតរស់នៅដោយខ្លួនឯង ត្រលប់ទៅប្រកបមុខរបចាស់របស់ខ្លួនវិញ។

ជាកស្តែង នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈសារព័ត៌មានមួយបានឱ្យដឹងថា លោកនឹងត្រលប់ទៅប្រកបមុខរបចាស់របស់ខ្លួនវិញហើយ គឺទៅលក់ទឹកក្រូចស្រស់ដបតូចៗនៅតាមចិញ្ចើមផ្លូវ។ ក្នុងនោះ មានមហាជនជាច្រើនបាននាំគ្នាទៅផ្តល់កម្លាំងចិត្តឱ្យលោក ហើយម្នាក់ៗថែមទាំងសន្យាថានឹងជួយទិញលោកថែមទៀតផង៕

Leave a Reply

Your email address will not be published.