ខ្ជិលប្រាប់ប្តីថាមកលេង គិតថាចាំ Surprise មានអីបើកទ្វារខ្វាក ឃើញប្ដី និង ស្រីស្នេហ៍កំពុង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ ករណីតាមទាន់ប្ដីលួចមានស្រីមួយបាន និង កំពុងតែបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកហ្វេសប៊ុកនៅឯប្រទេសថៃ ខណៈដែលស្ត្រីជនជាតិថៃម្នាក់នាំម្ដាយ និង កូន ពីស្រុកកំណើតមកលេងផ្ទះជួលនៅទីក្រុងបាងកក ដោយនាំគ្នាមកស្ងាត់ៗ គិតថាចង់ Surprise ប្ដី តែមានអីមកដល់ភ្លាមបើកទ្វារបន្ទប់ខ្វាក ស្រាប់តែឃើញប្ដីកំពុងតែនៅលើគ្រែជាមួយនឹងស្រីកំណាន់ចិត្តទាំងសភាពននលគកគ្មានសម្លៀកបំពាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញប្ដីធ្វើរឿងមិនសមគួរនាំស្រីឡើងដល់បន្ទប់ដូចនោះ ស្ត្រីជនជាតិថៃខាងលើក៏បានជេរតិះដៀលទៅកាន់ស្ត្រីជាស្រីកំណាន់ និង ប្ដីរបស់ខ្លួន ព្រោះថានាងហាក់ហួសចិត្តខ្លាំង គិតថាទៅ Surprise ប្ដី ទៅលេងប្ដី តែត្រូវប្ដី Surprise វិញដោយភាពឈឺចាប់ស្ទើរនិយាយមិនចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីស្ត្រីកំណាត់វិញ បានត្រឹមលើកដៃសំពះយកភួយគ្របមុខ និង បិទបាំងរាងកាយ ដោយនិយាយបដិសេធថាខ្លួនពុំដឹងរឿងថា បុរសដែលខ្លួនកំពុងរស់នៅមានប្រពន្ធកូននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ បើយោងតាមសម្ដីប្រពន្ធបានឱ្យដឹងថា ជារៀងរាល់ខែស្វាមីរបស់ខ្លួនពុំដែលបានផ្ញើលុយទៅគ្រួសារឡើយ តែនាងគិតថាប្ដីរកពុំសូវបានទើបមិនដែលសួរនាំ ហើយក៏មិននឹកស្មានថាប្ដីរបស់ខ្លួនលួចលាក់មានស្រីថ្មីនោះដែរ។ ដំបូងឡើង ខ្លួន និង ស្វាមីគឺរស់នៅជាមួយគ្នានៅទីក្រុងបាងកក តែដោយយល់ឃើញថាត្រូវចំណាយច្រើនទៅលើការចាយវាយ ទើបសម្រេចចិត្តទៅខេត្តរស់នៅជាមួយម្ដាយវិញ ដើម្បីអាចជួយសម្រាលបន្ទុកប្ដីក្រែងអាចរកលុយបានច្រើនសន្សំផ្ញើប្រពន្ធកូន តែធាតុពិតហាក់ផ្ទុយស្រឡះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.