ទីបំផុត សាពូន មីដាដា សារភាពថាខ្លួនពោះម៉ាយហើយ ថែមទាំងព្រលយសម្តីទាំងនេះទៀតថា…

មួយរយៈមកហើយដែលលេចឮដំណឹងថាចំណងអាពាហ៍ពិពាហ៍ជាង ១០ ឆ្នាំ រវាងតារាសម្ដែង សឿ សុធារ៉ា និង លោក សាពូន មីដាដា ជួបភាពរកាំរកូសរហូតកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ សឿ សុធារ៉ា បានបង្ហោះសារប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកថា ចំណងស្នេហ៍រវាងនាង និង សាពូន មីដាដា ត្រូវដើរដល់ផ្លូវបំបែកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីតារាសម្ដែង សឿ សុធារ៉ា ប្រកាសជាសាធារណៈនូវរឿងរ៉ាវជីវិតរៀបការប្រេះស្រាំរបស់ខ្លួនហើយនោះ ភាគីទាំងសងខាងក៏មិនបានចេញមុខបកស្រាយអ្វីបន្ថែមពាក់ព័ន្ធនឹងដើមហេតុដែលបណ្ដាឱ្យជីវិតប្ដីប្រពន្ធពួកគេទាំងពីរដើរដល់ចំណុចបំបែកនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ សាពូន មីដាដា បានបង្ហោះសារថ្មីមួយ បញ្ជាក់ដោយផ្ទាល់មាត់ថា ពេលនេះលោកគឺជាបុរសពោះម៉ាយ ហើយលោកថែមទាំងឆ្លៀតបង្ហើបថា កន្លងមកមានស្រីៗជាច្រើនសួរនាំពីលោកព្រោងព្រាតទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាពូន មីដាដា បានសរសេររៀបរាប់នៅលើហ្វេសប៊ុកហាក់លាយឡំជាមួយការលេងសើចផងថា ៖

«គ្រាន់តែពោះម៉ាយយូរបន្តិចសោះ ក្រុមមេម៉ាយផ្គរលាន់ និង ក្រមុំៗមេព្រៅចុងភូមិ ឆាតមកសួរព្រោងព្រាតថា បងពូនឯងចេកមែនឥលូវ? ឃើញតែផឹកស្រា ក្លែមអុក មិនដែលឃើញមានស្រីសោះ ហ៊ឺ!!! មិនដឹងឆ្លើយយ៉ាងម៉េចទេ អូនៗអើយ…»៕

Leave a Reply

Your email address will not be published.