អុញនុះ!! នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យពន្លឿនការស៊ើបអង្កេត លើការស្លា-ប់របស់ Tangmo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការចុះផ្សាយរបស់ Thairath បានរាយការណ៍ថា នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២ លោក Thanakorn Wangboonkongchana អ្នកនាំពាក្យទីស្តីការ​នាយក​រដ្ឋមន្ត្រី បាននិយាយថា នាយករដ្ឋមន្ត្រីថៃ និង ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិថៃ ​លោក Prayut ​Chan-o-cha ​បានស្នើឱ្យប៉ូលិសជំរុញ​ឱ្យ​ពន្លឿនការ​ស៊ើប​អង្កេត​លើ​ករណី​ការស្លាប់របស់ ​តារាសម្តែងស្រី ​Tangmo Nida។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ លោក Mongkolkit Suksintharanon អគ្គលេខាធិកាក្រសួងការពារជាតិប្រឆាំងអំពើពុករលួយថៃ បានចុះសួរសុខទុក្ខដល់ប៉ុស្តិ៍ប៉ូលិស Muang Nontha​buri ​ដើម្បីតាមដានវឌ្ឍនភាពនៃការស៊ើបអង្កេតលើករណីរបស់ Tangmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក Mongkolkit បាននិយាយថា ​លោកមកនេះ​ក្នុងនាមតំណាង​ប្រជាពលរដ្ឋដោយ​​មាន​អារម្មណ៍​អសន្តិសុខ​ក្នុងចិត្ត ​​ពេលដែលបានអាន​​ព័ត៌មាននៃ​ហេតុ​ការណ៍​នេះ។ ​​ជាមួយនឹង​ការចែករំលែក​លើប្រព័ន្ធផ្សព្វផ្សាយ ​ដោយ ​លោក Mongkolkit ​បានបញ្ជាក់​យ៉ាងដូច្នេះថា៖ ​«ខ្ញុំឃើញ​មានចម្ងល់ជាច្រើន ​នោះហើយ​ទើប​ជា​មូល​ហេតុ​ដែលខ្ញុំចង់ឱ្យ​អាជ្ញាធរកុំប្រញាប់​ធ្វើការសន្និដ្ឋាន​អំពីករណីនេះ»។ ​អ្វីដែលគួរឱ្យកត់សម្គាល់ លោកបានអះអាងថា៖ «ខ្ញុំផ្ទាល់សង្ស័យថា នេះជាអំពី​ឃាត​កម្ម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីការស្លាប់ដ៏អាថ៌កំបាំងរបស់តារាសម្ដែងស្រី Tangmo រហូតមកដល់ពេលនេះ ​នៅមិនទាន់មានការ​បញ្ជាក់ច្បាស់​នៅឡើយនោះទេ ​អំពីមូលហេតុ​ដែល​​បាន​កើត​ឡើង ​​ព្រោះស្ថិតក្នុង​ការស៊ើបអង្កេតបន្តពីប៉ូលិស៕​

Leave a Reply

Your email address will not be published.