ឈ្លោះបែកៗ ! ក្រោយជួបជុំគ្នាឡើងវិញ ប្រពន្ធ ស៊ុក សុភា ផ្ដាំផ្ញើប្ដីឱ្យយល់ចិត្តភរិយាឱ្យកាន់តែច្រើន

ភ្លេចៗត្រចៀក អតីតតារាសម្ដែង ស៊ុក សុភា បានរួមរស់ជាប្ដីប្រពន្ធនឹងភរិយារូបស្រស់រយៈពេល ១០ ឆ្នាំហើយ ដោយពួកគេបានដឹកដៃគ្នាទៅប្រារព្ធពិធីខួបរៀបការ ១០ ឆ្នាំ យ៉ាងរ៉ូមែនទិកតែពីរនាក់ប៉ុណ្ណោះ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទន្ទឹមនឹងភាពផ្អែមល្ហែមនេះ អ្នកនាង សារីណា ភរិយាបណ្ដូលចិត្តរបស់ ស៊ុក សុភា ក៏បានបង្ហោះសារវែងអន្លាយរៀបរាប់ពីជម្រៅចិត្តនាងក្នុងការមើលថែរក្សាចំណងអាពាហ៍ពិពាហ៍ ១០ ឆ្នាំមកនេះ មិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះអ្នកនាងមានតែផ្ដាំផ្ញើប្ដីសម្លាញ់ឱ្យយល់ចិត្តនាងកាន់តែច្រើន ដើម្បីសុភមង្គលគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយាលោក ស៊ុក សុភា បានបង្ហោះសាររីករាយថ្ងៃខួបរៀបការ ១០ ឆ្នាំរបស់ពួកគេ តែក៏ឆ្លៀតសរសេរសាររៀបរាប់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Happy 10th Years Wedding Anniversary to us Souk Sorphea ១០ ឆ្នាំបានកន្លងផុតទៅ មិនឆាប់ហើយក៏មិនយូរ អូនសូមជូនពរឱ្យមាន ១០ ឆ្នាំ ១០០ ដង ទៀតសម្រាប់យើង អូនត្រូវចំណាយពេលរស់នៅជាមួយបង ១០ ឆ្នាំ ទើបបងយល់អត្ថន័យនៃជីវិតជាប្ដីប្រពន្ធ បើកន្លងមកបងគិតយល់ឃើញបានតែប៉ុណ្ណេះ ម្ល៉េះសមអូនមិនសូវហត់កាយ ហត់ចិត្ត ហត់ខួរ

ដូច្នេះចូរបងព្យាយាមយល់ និង ធ្វើទង្វើនេះតទៅទៀត ទើបយើងបានសុខបែបនេះរហូត អូនសង្ឃឹមថា បងនឹងកាន់តែចាស់ចិត្ត ចាស់គំនិត ចិត្តធ្ងន់ដូចភ្នំ ដើម្បីអនាគតដ៏រុងរឿងសម្រាប់កូនៗខាងមុខ បងត្រូវចាំថា គ្មានប្រពន្ធឯណាមិនចង់ឱ្យគ្រួសារបានសុខទេ ១០ ឆ្នាំនេះអូនខំ តើដើម្បីនរណា? មិនមែនតែដើម្បីអូនទេ គឺដើម្បីគ្រួសារយើង បងត្រូវមើលអូនក្នុងផ្លូវល្អ ហើយឃើញតម្លៃអូនឱ្យច្រើនជាងនេះ ទើបយើងបានសុខ»។

អ្នកនាង សារីណា បន្តផ្ដាំផ្ញើប្ដីសម្លាញ់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ដូច្នេះចាប់ពីពេលនេះទៅ សូមបងធ្វើឱ្យអូនកែប្រែចិត្តមកស្រឡាញ់បងដូចដើម ឬ លើសដើមឱ្យបាន។ ការឧបត្ថម្ភកន្លងមក មានតែរឿងសោកសៅ ដូច្នេះសុំជៀសឱ្យផុត កុំឱ្យមានទៀត អូនជឿថាលើកនេះបងយល់ បងដឹងហើយថា អ្វីគួរអ្វីមិនគួរ អ្វីដែលនាំតែទុក្ខសុំកុំយកមកបៀតខ្លួន សូមបងនាំតែសុខមកដើម្បីជាម្លប់សម្រាប់គ្រួសារមួយនេះ។ អូនក៏សូមអរគុណ នៅសព្វបែបយ៉ាងដែលបងបានជួយ ហើយសូមជួយដោយចេញពីចិត្ត។ អរគុណដែលបានមកដល់ទីនេះជាមួយអូននៅថ្ងៃខួបឆ្នាំនេះ សង្ឃឹមថាឆ្នាំក្រោយៗទៀត យើងនឹងមានឱកាសពិសេសជាងនេះ»៕

Leave a Reply

Your email address will not be published.