រំជួលចិត្ត! ឆន សុវណ្ណារាជ យំគគ្រូកបើករូបម៉ាក់មើលបណ្ដើរ ដង្ហើយនឹកម៉ាក់បណ្ដើរ (មានវីដេអូ)

គិតមកដល់ពេលនេះ តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានបាត់បង់ម្ដាយជាទីស្រឡាញ់អស់រយៈពេលជាង ១ ឆ្នាំហើយ ពោលគឺម្ដាយរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីម្ដាយទទួលមរណភាពទៅ តារាចម្រៀងរូបនេះ ហាក់ស្ងប់ស្ងាត់បង្ហោះរូបថតក្រៀមក្រំ នឹកស្រណោះដល់អ្នកមានគុណគ្រប់ពេលវេលា។

ពិតណាស់ ទោះជាម្ដាយបានចាកចេញយូរខែហើយមែន តែលោកនៅតែមិនព្រមឈប់នឹករឭកដល់អ្នកម្ដាយ ដោយជារឿយៗលោកបានបង្ហោះសារត្អូញត្អែររៀបរាប់ពីម្ដាយហូរហែ ធ្វើឱ្យមហាជនអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ កាន់តែអាល័យជំនួសលោកថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំជួលចិត្តជំនួស ក្រោយពីឃើញលើបណ្ដាញសង្គមរបស់ តារាចម្រៀងរូបនេះ បង្ហោះវីដេអូមួយដែលលោកបានបង្ហាញអារម្មណ៍នឹកម៉ាក់ខ្លាំងបំផុត មើលរូបថតម៉ាក់បណ្ដើរយំគគ្រូកបណ្ដើរស្រែកដង្ហើយនឹកម៉ាក់យ៉ាងសោកសង្រេង។

Leave a Reply

Your email address will not be published.