ក្រោយបំពាក់មកុដឱ្យ MUC 2022 រួច ងិន ម៉ារ៉ាឌី បង្ហោះសារក្ដុកក្ដួលនឹកឃើញខ្លួនឯងកាលឆ្នាំមុន

ពេលវេលាដ៏សែនរំភើប ដែលជារាត្រីគ្រងមកុដ Miss Universe Cambodia 2022 បានកន្លងផុតទៅដោយរលូន ដោយជ័យលាភីគ្រងមកុដពេជ្រតម្លៃ ១៨ ម៉ឺនដុល្លារគឺបានទៅលើបវរកញ្ញាដែលមានទាំងរូបសម្រស់ និង សមត្ថភាពដាច់គេ ហង្ស ម៉ានីតា ក្រោមការបំពាក់មកុដដោយបវរកញ្ញា Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី នារាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកម្មវិធី MUC 2022 រកឃើញម្ចាស់តំណែងគ្រងមកុដថ្មី ងិន ម៉ារ៉ាឌី ដែលជាម្ចាស់ជ័យលាភីឆ្នាំ ២០២១ បានបង្ហោះសារក្ដុកក្ដួលនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន នឹកដល់ទិដ្ឋភាពដែលនាងទទួលបានតំណែងមួយនេះយ៉ាងរំភើបជាទីបំផុតថា ៖ «ពេលវេលាពិតជាដើរលឿនមែនទែន រយៈពេល ២៣១ថ្ងៃ នៃការគ្រងតំណែងបវរកញ្ញាចក្រវាលកម្ពុជា២០២១»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្នុងនោះ ងិន ម៉ារ៉ាឌី ក៏មិនភ្លេចថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួនដែលស្រឡាញ់ពេញចិត្ត និង ធ្វើឱ្យនាងអាចឈានដល់ចំណុចមួយនេះដែរ។ ម៉ារ៉ាឌី រៀបរាប់ទាំងរំភើបបន្ថែមថា ៖ «សូមអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ ដែលតែងតែស្រឡាញ់ និងជឿជាក់មកលើរូបនាងខ្ញុំ។ គ្មានថ្ងៃនេះទេ ប្រសិនបើគ្មានការស្រឡាញ់ និងគំាទ្រពីអ្នកទាំងអស់គ្នា។ អរគុណចេញពីក្រអៅបេះដូងរបស់ខ្ញុំ ស្រឡាញ់អ្នកទាំងអស់គ្នា»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.