ប្រុងប្រយ័ត្ន!! ស្រ្តីម្នាក់ ធ្វើដំណើរតាមច្រកផ្លូវទល់មុខMart Super Duper ក្បែរសាលាBBU ស្រាប់តែ…

ហ្វេសប៊ុក÷ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពាក់នាក់ បានផ្ទុះការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញនារីម្នាក់បង្ហោះសារដោយបានរៀបរាប់រឿងហេតុដែលខ្លួនបានជួបប្រទះឃើញវីសប្រមាណជាជិត១០គ្រាប់ដាក់រាយតាមផ្លូវមួយកន្លែង។

ជាក់ស្តែងនៅក្នុងសារបង្ហោះនៅលើគណនីហ្វេសប៊ុក នារីរូបនោះ បានសរសេរយ៉ាងដូច្នេះថា÷

សូមបងប្អូនប្រុងប្រយ័ត្នបន្តិចនៅពេលដែលបងប្អូនធ្វើដំណើរតាមច្រកផ្លូវទល់មុខMart Super Duper ក្បែរសាលាBBU ជិតនាគបាញ់ទឹក ខ្ញុំបានប្រទះឃើញមានវីសជិតដប់គ្រាប់ នៅពេលដែលខ្ញុំឈប់រើសវីសនោះចេញស្រាប់តែគ្នាវាមើលមកខ្ញុំ រួចនិយាយដៀមដាមដាក់ខ្ញុំទៀតលក្ខណៈចង់វ៉ៃយើងតែម្តង ហើយកន្លែងនឹងខ្ញុំធ្លាប់បែកកង់ស្រាប់តែឆ្គឹះផ្តាច់កវ៉ាល់ពោះវៀនម៉ូតូ ដើម្បីអោយយើងប្តូរពោះវៀន ហើយកាប់យើងតែម្តង🤦‍♀️ មហាសែនខូច 🤦‍♀️

យ៉ាងណាមិញ ក្រោយបានឃើញសាររបស់នារីរូបនោះ មានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខមិនបញ្ចេញមតិ ព្រមទាំងអ្នកខ្លះទៀតបានថតរូបដែលកង់ម៉ូតូរបស់ខ្លួនជាប់វីសថែមទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

Leave a Reply

Your email address will not be published.