តារាចម្រៀង នីកូ និងតារាចម្រៀងស្រី ពេជ្រ សូលីកា គឺជាតារាចម្រៀងប្រុសស្រីដ៏ល្បីឈ្មោះថែមទាំងរួមផលិតកម្មរស្មីហង្សមាសតែមួយទៀតផង រាល់បទចម្រៀងដែលអ្នកទាំងពីរបានបកស្រាយរួមគ្នាពិតជាមានសំនៀងយ៉ាងពីរោះ ទោះបីជាស្ដាប់ច្រើនដឹងយ៉ាងណាក៏មិនចេះជិនណាយឡើយ ។
យ៉ាងណាមិញ អ្នកទាំងពីរក៏ធ្លាប់ចាប់ដៃបកស្រាយចម្រៀងជាច្រើបទ ថែមទាំងចាប់ដៃគ្នាសម្តែងជាខ្សែភាពយន្តភាគខ្មែរទៀតផងដែរ រហូតទទួលបានការកោតសរសើរពីសំណាក់ទស្សនិកជនជាខ្លាំង ដែលអ្នកទាំងមើលទៅពិតជាសាកសមគ្នាខ្លាំងមែនទែន ។
មួយវិញទៀត អ្នកទាំងពីរមិនត្រឹមតែសម្តែងស៊ីចង្វាក់គ្នានោះទេ សូម្បីតែអាក្បកិរិយា សម្តីសម្តៅចរិយា បូករួមសម្រស់ទៀត អ្នកទាំងពីរ ក៏ត្រូវគ្នាច្រើនដែរ តារាប្រុស នីកូ ក៏សង្ហាហើយល្បីទៀត រីឯ ពេជ្រ សូលីកា ក៏សម្រស់ស្រស់ស្អាតគួបផ្សំឆ្លាតវៃទៀត តែ ពេជ្រ សូលីកា មានគ្រួសារគួរឲ្យស្រលាញ់រួចទៅហើយ ប៉ុន្តែហ្វេនៗនៅតែចង់ឃើញការសម្តែងរួមគ្នា របស់អ្កទាំងពីរដូចមុនអ៊ីចឹង ។
តួយ៉ាង កាលពីពេលថ្មីៗមកនេះ នៅក្នុងកម្មវិធីរបស់ Gatsby Idol final show មហាជនបានចាប់អារម្មណ៍ជាខ្លាំង ទៅលើ នីកូ និង សូលីកា ដោយឃើញអ្នកទាំងពីរប្តូរពណ៌សក់ចំពេលដូចគ្នា ហើយពណ៌សក់វិញ ស្រដៀងគ្នាទៀតផង ក្រឡេកមួយភ្លែតស្មានតែ ជាតារាកូរ៉េទៅហើយ ពណ៌សក់ឡើឆើត មើលទៅអ្នកទាំងពីរជះចំហាយទាក់ទាញដល់ហើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។