ពិតជាសាកសម បវរកញ្ញាចក្រវាឡមែន ហង្ស ម៉ានីតា ល្អទាំំងសម្រស់ ចរិយា សម្តីសម្តៅ សូម្បីតែ ចំណេះដឹងក៏ខ្ពង់ខ្ពស់ទៀត…

រាជធានីភ្នំពេញ ៖ ក្រោយឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង ជាច្រើនសប្តាហ៍មកហើយនោះ ពេលនេះ ការប្រកួតសម្រស់បវរកញ្ញាចក្រវាឡកម្ពុជា ប្រចាំឆ្នាំ២០២២ បានមកដល់វគ្គផ្តាច់ព្រ័ត កាលពីរាត្រីថ្ងៃទី ១៥ មិថុនា កន្លងទៅនេះ ដោយម្ចាស់មកុដបានទៅលើ កញ្ញា ហង្ស ម៉ានីតា កូនកាត់បារាំង-ខ្មែរ វ័យត្រឹមតែ ២៣ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រូបនាងត្រូវបានហ្វេនៗកម្មវិធីបរវរកញ្ញា រំពឹងទុកមុនថា រូបនាងនឹងក្លាយជាម្ចាស់មកុដ ជាក់ជាមិនខាន ព្រោះមិនត្រឹមតែមាន រូបរាងសម្បត្តិល្អទាំំងព្រមប៉ុណ្ណោះទេ សូម្បីតែចំណេះដឹងក៏ទទួលបានការអប់រំខ្ពង់ខ្ពស់ រៀនសុទ្ធតែនៅសាលាល្បីៗក្នុងប្រទេស មិនតែប៉ុណ្ណោះ រូបនាងក៏ជាតារាម៉ូដែលនិងធ្លាប់ចូលប្រកួតក្នុង កម្មវិធីបវរកញ្ញាថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កញ្ញា ហង្ស ម៉ានីតា បានចាប់ផ្តើមការសិក្សារបស់នាងនៅសាលា Lyçée Français René Descartes ហើយក៏បានបញ្ចប់សិក្សានៅសាលាល្បីឈ្មោះ CamEd Business School ដោយអាចប្រើភាសា ខ្មែរ អង់គ្លេស និងបារាំងយ៉ាងស្ទាត់ជំនាញ ថែមទៀតផង យ៉ាងណាមិញ គ្រាន់តែប្រកាសលទ្ធផល មហាជនពេញចិត្តជាខ្លាំងឲ្យរូបនាង ក្លាយជាស្ត្រីតំណាងប្រទេស ព្រោះផ្អែកលើរូបរាង ចំណេះដឹង អត្តចរិត និង អាកប្បកិរិយា រូបនាងគឺសាកសមបំផុត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply

Your email address will not be published.