តាមរយៈផេកផ្លូវការ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ បានជូនដំណឹង ពីការរៀបចំស្តង់ពិព័រណ៍ផ្លែឈើ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ នៅផ្សារកោះកុងថ្មី ក្រុងខេមរភូមិន្ទ។
ក្នុងនោះ លោកជំទាវ បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះ ការរៀបចំស្តង់ពិព័រណ៍ផ្លែឈើនេះ សម្រាប់ថ្ងៃទី ១៨ ចាប់ពីវេលាម៉ោង ៣:០០ នាទីរសៀល គឺអ្នកចូលរួមពិធីតាំងពិព័រណ៍នេះ អាចពិសាផ្លែឈើ ដែលមានដាក់តាំងបង្ហាញដោយឥតគិតថ្លៃ។
លោកជំទាវ បានបញ្ជាក់ឱ្យដឹងទៀតថា ការរៀបចំបែបនេះ ធ្វើឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ខួប ៨៦ យាងចូល ៨៧ ព្រះវស្សា៕