ផ្ទុះការសរសើរពេញៗមាត់ ពេលឃើញសមត្ថភាព រ៉េត សារីតា ធ្វើជាពិធីការិនីកាលពីយប់មិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរាត្រីនៃដំណើរការប្រកួតវគ្គផ្ដាច់ព្រ័ត្រស្វែងរកម្ចាស់មកុដ Miss Universe Cambodia ២០២២ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ ពិតជាបានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាធ្វើការតាមដានទស្សនា និងមានក្ដីរំភើបសាទរចំពោះ បេក្ខភាពបវរកញ្ញាដែលបានក្លាយជាម្ចាស់គ្រងមកុដ Miss Universe Cambodia ក្នុងឆ្នាំ ២០២២ នេះ គឺបានទៅលើ កញ្ញា ហង្ស ម៉ានីតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើយើងងាកមកមើលក្នុងដំណើរការប្រកួត ដោយមានការផ្សាយផ្ទាល់លើបណ្ដាញសង្គម ឃើញថាមហាជនអ្នកគាំទ្រដែលតាមដានទស្សនា មិនត្រឹមតែចាប់អារម្មណ៍ចំពោះការប្រកួតរបស់បេក្ខភាពបវរកញ្ញានោះទេ ក្នុងនោះក៏ឃើញមានចាប់អារម្មណ៍សរសើរខ្លាំងចំពោះបវរកញ្ញាចក្រវាលឆ្នាំ ២០២០ រ៉េត សារីតា ដែលបានបង្ហាញវត្តមានជាពិធីការិនីក្នុងកម្មវិធីនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល រ៉េត សារីតា ឆក់បានការចាប់អារម្មណ៍ និងការសរសើរខ្លាំងនោះ គឺជាមួយនឹងវោហាស័ព្ទ ដែលនាងបានបង្ហាញខ្លួនជាពិធីការិនីយ៉ាងស្ទាត់ជំនាញ ជាពិសេសគឺការប្រើប្រាស់ភាសាអង់គ្លេស លើកដាក់សំឡេងបានយ៉ាងល្អស្ទើរតែរកចន្លោះខ្វះខាតគ្មាន៕

Leave a Reply

Your email address will not be published.