នៅសុខៗស្រាប់តែអ្នកនាង ខាត់ សុឃីម រំឭករូបថត ១២ ឆ្នាំមុន អរគុណប្ដី ដែលធ្វើឱ្យខ្លួនមានសំណាង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហាខុសវ័យរវាងតារាចម្រុះទេពកោសល្យ ខាត់ សុឃីម និង លោក អ៊ិន សុបញ្ញា ហៅ ផាណូ បានក្រាបផ្ទឹមតាមប្រពៃណីក្លាយជាប្ដីប្រពន្ធច្រើនឆ្នាំមកហើយ ដោយចាប់តាំងពីរៀបការមកប្ដីប្រពន្ធអ្នកទាំងពីរប្រឹងប្រែងចាប់ដៃគ្នារកស៊ីសាងក្ដីសុខក្នុងគ្រួសារឱ្យកាន់តែមានសុភមង្គលខ្លាំងឡើងរាល់ថ្ងៃ ជាពិសេសពួកគេទាំងពីរក៏មានកូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាលោក ផាណូ មានអាយុប្អូនអ្នកនាង ខាត់ សុគន្ធ ក៏ពិតមែន ប៉ុន្ដែដូចគេតែងនិយាយថា ស្នេហាមិនប្រកាន់អាយុ ជាក់ស្ដែងកន្លងមកប្ដីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្ដីស្រឡាញ់ ការគោពឱ្យតម្លៃគ្នាទៅវិញទៅមក ធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង សូម្បីតែអ្នកនាង ខាត់ សុឃីម ផ្ទាល់ ក៏និយាយថា ខ្លួនជានារីដែលមានសំណាងម្នាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងថ្មីៗនេះនៅសុខៗ អ្នកនាង ខាត់ សុឃីម ស្រាប់តែទម្លាយរូបថត ១២ ឆ្នាំមុនជាមួយលោក ផាណូ ដែលកាលនោះអ្នកទាំងពីរនៅជាសង្សារនឹងគ្នានៅឡើយ ថែមទាំងសរសេររៀបរាប់អរគុណប្ដីសម្លាញ់ទៀតថា ៖ «12ឆ្នាំមុន (កាលណុងជាសង្សារ) ជីវិតគូ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។ បើប្រឹងតែម្នាក់ មិនអាចទៅបានឆ្ងាយដែរ (អរគុណ ពូ ដែលធ្វើឱ្យខ្ញុំមានសំណាង)»៕

Leave a Reply

Your email address will not be published.