ដូចដែល ប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃមង្គលដ៏មានន័យសម្រាប់កំពូលតារាស្រីជួរមុខ Pancake Khemanit និង គូសង្សារ បន្ទាប់ពីមើលចិត្តគ្នាអស់រយៈពេល ១០ ឆ្នាំ។
ក្នុងថ្ងៃមង្គលការនោះ គេក៏ឃើញមានការអញ្ជើញចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយ និង កំពូលតារា អ្នកសិល្បៈថៃជាច្រើនដួងផងដែរ។ មិនត្រឹមប៉ុណ្ណោះ តារាស្រីរូបនេះ ក៏ទទួលបានសារជូនពរពីបណ្ដាអ្នកគាំទ្រក្នុង និង ក្រៅប្រទេសយ៉ាងច្រើនដូចគ្នា។
ដោយឡែក ងាកមកមើលតារាស្រី Pancake និង ស្វាមីឯណេះវិញ ក្រោយរៀបការចប់បាន ៥ ថ្ងៃ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ គេក៏ឃើញតារាស្រី Pancake និង ស្វាមី ព្រមទាំងក្រុមគ្រួសារ រៀបចំទៅធ្វើបុណ្យ តាមប្រពៃណី ដោយមានការរៀបចំខ្លួនបានយ៉ាងសមសួន និង ស្រស់ស្អាត៕