ចិត្តបុណ្យមែន! ស្វាមី គង់ ចាន់ស្រីមុំ ចំណាយថវិកាផ្ទាល់ខ្លួនជូន ព្រះសង្ឃ កូនសិស្សនិង មនុស្សចាស់ ដើរលេងដល់បរទេស…

ពិតណាស់ គឹម សីហា និង អ្នកនាង គង់ ចាន់ស្រីមុំ គឺជាគូស្វាមីភរិយាអ្នកសិល្បៈដែលមានឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈជាខ្លាំង ដោយអ្នកទាំងពីរត្រូវបានគេស្គាល់ថា បុគ្គលកំពុងមានឥទ្ធិពលលើបណ្តាញសង្គមជាខ្លាំង ជាមួយនឹងជីវិតពោរពេញដោយសុភមង្គល ហាយសូកាលីបលំដាប់អភិជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក គ្រួសាររបស់តារាមួយគូនេះ ក៏មានព្រះសង្ឃជំនិតមួយអង្គផងដែរ ដែលរាល់ពិធីប្រពៃណីទាំងអស់របស់គ្រួសារតូចមួយនេះ មិនធ្លាប់បាត់វត្តមានរបស់ព្រះសង្ឃមួយព្រះអង្គនេះសោះ សូម្បីតែពេល រូបនាងត្រូវព្យាបាលជំងឺតាមវិធីបុរាណ ក៏ទៅធ្វើនៅវត្តនេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក គឹម សីហា ដែលជាស្វាមីអ្នកនាង គង់ ចាន់ស្រីមុំ បានចំណាយទឹកប្រាក់របស់ខ្លួន ជូនព្រះសង្ឃ និងលោកយាយ ព្រមទាំងកូនសិស្ស ជិះយន្តហោះដើរលេងដល់ប្រទេសថៃឯណោះ បានធ្វើឲ្យមហាជនស្ងើចទឹកចិត្តរបស់គ្រួសារមួយនេះណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ លោក គឹម សីហា ក៏បានភ្ជាប់សារប៉ុន្មានឃ្លាទៀតថា៖ “ងៃនេះខ្ញុំបាននាំលោកបង នឹងលោកយាយ ព្រមទាំងកូនសិស្សផ្សេងទៀត មកលេងនៅថៃ! មូលនិធិរស់ដោយធម៌” ។ តាមរយៈរូបភាពប៉ុន្មានសន្លឹក និងសារដែលោក គឹម សីហា បានបង្ហោះនោះ ក៏មានហ្វេនៗជាច្រើនបានចូលទៅ ខំមិន ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជាគំរូល្អខ្ញុំចូលចិត្តនាក់ សីហា និង ស្រីមុំ ពិសេស Mo Mo, បានបុណ្យច្រើនណាស់អូន, បានជួបលោកបងហើយពិតជានិស្ស័យមែនសូមអោយលោកបងនិងក្រុមគ្រួសារសុខសុវត្តិភាពតាមផ្លូវ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Leave a Reply

Your email address will not be published.