ភ្ងាក់ផ្អើលគ្រប់គ្នា ក្រោយឃើញនារីម្នាក់មុខដូច Tangmo បេះបិទលេចមុខក្នុងពិធីបុណ្យស ព

ពីរថ្ងៃទៅហើយ ដែលបុណ្យសពរបស់តារាស្រី Tanmo បានបញ្ចប់ទៅ ទាំងបន្សល់នូវទុក្ខសោ ក សៅឱ្យអ្នកគាំទ្រ មិត្តភក្ដិ បងប្អូន និង មនុស្សជាទីស្រឡាញ់របស់នាងគ្រប់គ្នា។

ដោយឡែក បើងាកទៅមើលពីទិដ្ឋភាពបុ ណ្យ ស ពនាពេលនោះវិញ ឃើញថាមានតារាប្រុសស្រី មហាជន មិត្តៗជាទីស្រឡាញ់មិនតិចនោះទេ ដែលបានចូលរួមជូនដំណើរនាងជាលើកចុងក្រោយ ដោយទឹកមុខក្រៀមក្រំស្ទើរតែពុំអាចទទួលយកបាន។

លើសពីនេះទៅទៀត បើក្រឡេកទៅមើលរឿងដ៏គួរឱ្យភ្ញា ក់ ផ្អើ ល បំផុតនោះ នៅក្នុងពិធីបុ ណ្យ ស ព Tangmo មានលេចវត្តមានអ្នកគាំទ្ររបស់តារាស្រីរូបនេះម្នាក់ មានរូបរាងមុខមាត់ដូចខ្លាំងណាស់ទៅនឹង Tangmo ពោលគឺហាក់បីដូចជាកូនភ្លោះអ៊ីចឹង រហូតធ្វើឱ្យមហាជនភ្ញាក់ និង សម្លឹងមើលមុខនាងស្ទើរតែគ្រប់គ្នា។

ក្រោយឃើញបែបនេះ មានមតិជាច្រើនបានលើកឡើងថា ពួកគេស្រ ឡាំ ង កាំ ង ស្ទើរតែប្រហោងពោះធ្លុង ព្រោះនារីម្នាក់ដែលមានវត្តមានក្នុងពិធីបុ ណ្យ ស ព មើលមួយភ្លែតសឹងតែជា Tangmo ពេលនៅមានជីវិត ហើយក្នុងសភាពនោះ វាក៏បានរំញោចផ្លូវចិត្តរបស់មហាជនជាច្រើន ឱ្យនឹករលឹកទៅកាន់ Tangmo កាន់តែខ្លាំងផងដែរ៕

Leave a Reply

Your email address will not be published.