អបអរសាទរផង! សម្ដេចបញ្ជាក់ ការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុ-ធ ចាប់ផ្ដើមនៅខែមករា ឆ្នាំ ២០២៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យបានដឹងថា ការដំឡើងបៀវត្សរ៍ និងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានបញ្ជាក់បែបនេះ ក្រោយពីម្សិលមិញ លោកបានប្រកាសអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយមិនទាន់បានបញ្ជាក់ច្បាស់លាស់អំពីពេលវេលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ​តាមការសន្យា ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាល ជាង ២ ពាន់នាក់ នៅរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ សម្តេចបាន​បញ្ជាក់ទៀត​ថា ​ការ​ឡើង​នេះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន ១.៥០០.០០០ រៀល ​ក្នុង​មួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺ​ធ្វើ​តាម​របៀប​ផ្សេង ដោយ​អ្នក​ប្រាក​ខែ​ច្រើន ​ឡើង​កម្រិត​ណាមួ​យ អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា៕

Leave a Reply

Your email address will not be published.