នរណាថា ឆន សុវណ្ណរាជ គេជេ.រពេក លែងល្បី? គ្រាន់តែ យប់មិញ ហ្វេនៗ តាមថតចង់ខ្យល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត ៖ កាលពីប៉ុន្មានសប្តាហ៍មុននេះ តារាចម្រៀង ឆន សុវណ្ណរាជ រងការរិះគន់មិនធ្លាប់មានពីមុនមក ក្រោយប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំ ឆ្លងកាតបទពិសោធន៍ដាក់ពិន្ទុឲ្យបេក្ខជនរាប់ភ្លេច តែបែរ ត្រូវគេផ្អើលមិនពេញចិត្ត ពេលដាក់ពិន្ទុឲ្យបេក្ខជនដែលគេគ្រប់គ្នា ស្តាប់ឮពិរោះហើយសំនៀងស្រដៀងខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មិនត្រឹមតែផ្អើល មិនពេញចិត្តចំពោះទង្វើនេះប៉ុណ្ណោះទេ សូម្បីមហាជនមួយចំនួន បង្ហាញត្រង់ៗថា ឈប់គាំទ្រតារាប្រុសនេះតទៅទៀត រហូតធ្វើឲ្យ មហាជនគិតថាលោក ឆន សុវណ្ណរាជ ប្រហែលនឹងបាត់បង់សម្លេងគាំទ្រច្រើន ក្រោយកើតរឿងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយខុសស្រឡះ កាលពីយប់មិញនេះ ក្នុងការប្រគុំតន្ត្រីមួយកន្លែងនៅក្នុងស្រុកឆ្លូង គេឃើញមានហ្វេនៗចាំឈរមើលការច្រៀងរូបលោក យ៉ាងកុះករស្កេះស្កេះ មើលមិនផុតកន្ទុយភ្នែក មិនតែប៉ុណ្ណោះ គ្រាន់តែអ្នកចាំថតរូបជាមួយIdolរបស់ខ្លួននោះ ឃើញហើយក៏ចង់ខ្យល់ដែរ បើប្រជ្រៀតគ្នាយ៉ាងដូច្នេះ។ នេះបង្ហាញច្បាស់ថា ទោះមានសម្លេងមិនគាំទ្រច្រើនក្តី តែការពិត ហ្វេនៗរបស់រូបលោក នៅតែស្រឡាញ់គោរIdolខ្លួនមិនប្រែ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply

Your email address will not be published.