ជួយស៊ែរផង!! ក្រសួងព្រមានជាថ្មី ការមិនការពារខ្លួនពីកូវីដ ជាការមើលងាយខ្លួនឯង ឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលបានចេញសារព្រមានជាថ្មីទៀតថា ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមើលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ប្រសិនបើកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ​ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទូចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ធ្វើឲ្យយើងងាយភ្លេចវីរុសកូវីដ-១៩​ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃលុកសរីរាង្គយើងដោយងាយស្រួល​ និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងទៀតថា​ សូមលោកអ្នក​ មេត្តាកុំភ្លេចអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គឺ​ ត្រូវអនុវត្តន៌​ វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ឲ្យបានគ្រប់ៗគ្នា ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​ បានបន្តថា​៖​ «ខ្ញុំសុំជម្រាបជូនថា​ ការធ្វេសប្រហែសរបស់បុគ្គល​ និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ​ ការខិតខំអនុវត្តន៌វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់។ យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស​ នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡើយ​ ដែលអាចកើតមានឡើងគ្រប់កាល:ទេស:​ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លើបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល»​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវថ្លែងទៀតថា៖ «ខ្ញុំសូមអំពាវនាវ​ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តអនុវត្តន៏នូវវិធានការ​ ៣ការពារ​ ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង​ និង​ វិធានការ​ ៣កុំ​ ៖​ កុំទៅកន្លែងមានមនុស្សច្រើនកុះករ​ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ប្រើម៉ាស៊ីនត្រជាក់ច្រើន​ និងកុំប៉ះពាល់គ្នា​ ដូចជាពេលជួបគ្នា​ កុំចាប់ដៃគ្នា​ កុំឱបគ្នា​ កុំកៀកកគ្នា​ ជាដើម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment