មិនសរសើរមិនបាន! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានវិធីមើលថែកូនដ៏ល្អមួយនេះ ទើប ឆលី ធំឡើងឆ្លាតវៃណាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលប្រិយមិត្ត ក៏ដូចជាបណ្ដាអ្នកគាំទ្ររបស់អ្នកនាង បានដឹងហើយថា បច្ចុប្បន្នអ្នកនាងមិនត្រឹមតែមានភាពជោគជ័យក្នុងវិថីសិល្បៈចម្រៀងនោះទេ ថែមទាំងជោគជ័យក្នុងជីវិតគ្រួសារ ដែលកំពុងតែសំងំសាងសុភមង្គលជាមួយគ្រួសារតូចរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត បន្ទាប់ពីបានរៀបការចាប់ដៃគ្នាសាងគ្រួសារ អ្នកនាងបានទទួលចំណងដៃកូនប្រុសដំបូងដ៏គួរឱ្យក្នាញ់ខ្លាំងម្នាក់ ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅថា ឆលី ដែលពេលនេះ កូនប្រុសរបស់អ្នកនាងកំពុងតែលូតលាស់ធំធាត់ រូបរាងទ្រលុកទ្រលន់ មុខមាត់កាន់តែស្អាត និង គួរស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេសង្កេតឃើញថា កូនប្រុសជាទីស្រឡាញ់របស់កំពូលតារាស្រីរូបនេះ កាន់តែធំ កាន់តែគួរឱ្យស្រឡាញ់ និង មានភាពវៃឆ្លាត ព្រមទាំងទទួលបានការសរសើរជាច្រើនពីមហាជនថា អ្នកនាង និង ស្វាមី ស្រឡាញ់មើលថែ និង បង្ហាត់បង្រៀនកូនបានយ៉ាងល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ពីទទួលបានការសរសើរ និង សួរនាំជាច្រើនទាក់ទងនឹងរបៀបមើលថែលកូន អ្នកនាងក៏បានធ្វើការចែករំលែកនូវបទពិសោធខ្លះៗក្នុងវីដេអូ TikTok ខ្លីមួយ ទាក់ទងនឹងការមើលថែ និង បង្ហាត់កូន តាមរយៈការឱ្យកូនមើលទូរទស្សន៍។

ក្នុងនោះ អ្នកនាងបាននិយាយរៀបរាប់ថា៖ «បទពិសោធ គឺឱ្យកូនមើលទូរទស្សន៍ ហើយចំពោះទូរស័ព្ទ ខ្ញុំទើបតែឱ្យមើលអាយុជិតមួយខួបទេ ខ្ញុំឱ្យមើលទូរទស្សន៍ ដោយសារខ្ញុំឱ្យគាត់ស្ដាប់ចម្រៀង relax បន្ទាប់មកយើងចាប់ផ្ដើមឱ្យគាត់មើលតុក្កតាបង្រៀន A, B, C បង្រៀនច្រៀង បង្រៀននិយាយឱ្យស្គាល់របស់របរផ្សេងៗ ប៉ុន្តែរៀងរាល់ពេលមើល យើងអត់ដាក់គាត់ចោល

អត់ឱ្យគាត់នៅតែម្នាក់ឯងទេ គឺយើងនៅអង្គុយជាមួយគាត់ និយាយប្រាប់គាត់គ្រប់ជំហានទាំងអស់ និយាយ ឬ ច្រៀងជាមួយគាត់ ប្រាប់គាត់របៀបលាងដៃយ៉ាងម៉េច កក់សក់យ៉ាងម៉េច របៀបងូតទឹកយ៉ាងម៉េច ឱ្យគាត់ស្គាល់ថា នេះជាការងូតទឹក នេះមុនគាត់ចូលគេងថាតើគាត់ត្រូវធ្វើអ្វីខ្លះ គាត់ត្រូវដុសធ្មេញ និយាយទៅ គាត់ស្គាល់ថ្នាំដុសធ្មេញ ប្រដាប់ដុសធ្មេញតាំងពីតូច តាំងពីមិនទាន់ដល់ពេលដុសធ្មេញម៉្លេះ អ៊ីចឹងយើងបង្រៀនឱ្យគាត់ស្គាល់អ្វីទាំងអស់នេះ ដោយសារគាត់មើលទូរទស្សន៍ហើយពេលគាត់មើលទូរទស្សន៍ បងប្អូនកុំដាក់គាត់ចោលតែម្នាក់ឯង ឬនៅដាច់ដោយឡែកពីយើង ដូចនេះពេលគាត់មើលទូរទស្សន៍ត្រូវពន្យល់គាត់ឱ្យស្គាល់ថា នេះជា តុក្កតា សត្វ និង ផ្លែឈឺផ្សេងៗតាមរយៈទូរស្សន៍នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កំពូលតារាចម្រៀងស្រីរូបនេះ ក្រោយពីទទួលបានទាយាទទី ១ យ៉ាងគួរឱ្យស្រឡាញ់បែបនេះហើយ កន្លងទៅអ្នកនាងក៏ធ្លាប់បង្ហើបប្រាប់ដែរថា អ្នកនាងកំពុងតែមានបំណងចង់បានកូនម្នាក់ទៀតខ្លាំង ប៉ុន្តែពេលនេះអ្នកនាងមិនទាន់អាចពពោះបាននៅឡើយ ព្រោះតែស្ថានភាពនៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្បើយ ដែលជាហេតុធ្វើឱ្យរូបនាងមានការរារែក ដោយសារព្រួយបារម្ភពីសុខភាពនាង និង កូន ប្រសិនបើពពោះក្នុងពេលបច្ចុប្បន្ននេះ៕

Leave a Reply

Your email address will not be published.