ពិត ឬយ៉ាងណា? កញ្ញា បេនី យ៉ាំង យកត្រកូលរបស់ខ្លួនដាក់ឱ្យកូនប្រុស ជាសញ្ញាបានបែកបាក់គូស្នេហ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនាក់ទំនងរវាងតារាសម្ដែង បេនី យ៉ាំង និង គូស្នេហ៍ត្រូវបានមហាជនអ្នកគាំទ្រសង្ស័យថាពួកគេបានចែកផ្លូវគ្នាមួយរយៈមកហើយ ព្រោះចាប់តាំងពីនាងពពោះកូនក្នុងផ្ទៃមក គេមិនដែលឃើញតារាស្រីរូបនេះ បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដូចកាលពីពេលកន្លងទៅទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងរហូតមកដល់ បេនី យ៉ាំង ត្រូវវះកាត់សម្រាលកូនដំបូងនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ គេក៏នៅតែពុំឃើញវត្តមានគូស្នេហ៍រូបនោះ មកនៅក្បែរ ផ្ដល់កម្លាំងចិត្តឱ្យនាងដែរ។ លើសពីនេះ រឿងដែលមហាជនកាន់តែចាប់អារម្មណ៍ បេនី យ៉ាំង បានយកត្រកូលរបស់នាងដាក់ឈ្មោះឱ្យកូនប្រុសថា លី អាន ខណៈឈ្មោះពិតក្រៅសិល្បៈរបស់តារាស្រីរូបនេះ មានឈ្មោះថា លី សុគន្ធារី ហើយសូម្បីតែឈ្មោះនៅលើកាលវរិច្ឆេទស្ដីពីព័ត៌មានថ្ងៃកំណើតកូន ក៏មិនឃើញដាក់ឈ្មោះលោកប៉ារបស់ក្មេងដែរ ពោលគឺឃើញតែម្ដាយប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាមានភ័ស្ដុតាងទាំងអស់នេះក្ដី ក៏មិនអាចបញ្ជាក់បាន ១០០ ភាគរយថា បេនី យ៉ាំង និង គូស្នេហ៍ពិតជាបានចែកផ្លូវគ្នានោះទេ ព្រោះសាមីខ្លួនមិនទាន់ចេញមុខបញ្ជាក់ការពិតនៅឡើយ។ តែទោះបីជាបែបនេះ ក៏មានបណ្ដាមិត្តភក្ដិ និង អ្នកគាំទ្រជាច្រើនបានជូនពរ ផ្ដល់កម្លាំងចិត្តដល់អ្នកម៉ាក់ថ្មីថ្មោង បេនី យ៉ាំង និង កូនប្រុសទទួលបាននូវសុខភាពល្អ ហើយក្នុងនោះក៏មានការលើកសរសើរថាកូនប្រុសនាងពិតជាស្រស់ស្អាតគួរឱ្យក្នាញ់ខ្លាំងណាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.