យប់មិញនេះ ពោលគឺនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ កំពូលតារាចម្រៀង ពេជ្រ សោភា បានឆ្លងខួបកំណើតចូលវ័យ ៣៩ ឆ្នាំរបស់ខ្លួន ដែលក្នុងនោះគេឃើញតារាស្រីរូបនេះ ក៏បានរៀបចំកម្មវិធីជប់លៀងសមល្មមមួយដើម្បីជួបជុំសាច់ញាតិ មិត្តភក្ដិបងប្អូន ក៏ដូចជាអ្នកគាំទ្រជិតដិតរបស់ខ្លួន។
បើសង្កេតទៅលើទិដ្ឋភាពពិធីខួបកំណើតយប់មិញវិញ ឃើញថា ពេជ្រ សោភា ទទួលបានស្នាមញញឹម និង ភាពកក់ក្ដៅយ៉ាងពេញទីពីមនុស្សសំខាន់នៅជុំវិញខ្លួន ដូចជាគ្រួសារ មិត្តភក្ដិក្នុងចង្កោមសិល្បៈ ជាពិសេសអ្នកគាំទ្ររបស់នាងផ្ទាល់ បាននាំគ្នាទៅចូលរួមជូនពរថ្ងៃកំណើតរបស់នាង ច្រៀងអបអរកំឡុងពេលផ្លុំទៀត ហើយសំឡេងកងរំពងទាំងនោះហើយ គឺជាកម្លាំងចិត្តដ៏ធំឱ្យខួបកំណើត ពេជ្រ សោភា ឆ្នាំនេះកាន់តែមានន័យ។
រឿងដែលសំខាន់ នៅថ្ងៃកំណើត ៣៩ ឆ្នាំនេះដែរ ពេជ្រ លេចរំដួយពាក្យចិញ្ចៀននាងដៃខាងឆ្វេងប្រៀបដូចជាចិញ្ចៀនភ្ជាប់ពាក្យ ថែមទាំងសរសេរសារក្នុងអត្ថន័យប្លែកគួរឱ្យចាប់អារម្មណ៍ទៀតថា ៖ «Happy birthday to me ឆ្នាំនេះគឺថាសុំប្លែកបន្តិចហើយ អ្នកដឹងបានដឹង អរគុណគ្រប់យ៉ាងចំពោះភាពជឿជាក់ និងនៅមើលពីក្រោយខ្នង តែងឱ្យកម្លាំងចិត្ត ខ្ញុំលែងមានសង្សារហើយ»៕