ចេញហើយ!! លទ្ធផលធ្វើតេស្តចុងក្រោយ អ្នកបាត់ដំបង ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់នៅខេត្តបាត់ដំបង មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តប្រមូលវត្ថុសំណាកយកទៅធ្វើតេស្តកូវីដ ១៩ និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។ លទ្ធផលនៃការធ្វើតេស្តលើកទី ១ និងលើកទី ២ អ្នកដែលជាប់ពាក់ព័ន្ធទាំងអស់សុទ្ធតែអវិជ្ជមាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី ១៦ ធ្នូ ២០២០ នេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្រកាសលទ្ធផលធ្វើតេស្តចុងក្រោយរបស់អ្នកជាប់ពាក់ព័ន្ធទាំងអស់ គឺបង្ហាញនូវលទ្ធផលដ៏ល្អ ដោយអ្នកទាំងអស់គ្នា សុទ្ធតែអវិជ្ជមាននៃវីរុសកូវីដ ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា មកដល់ថ្ងៃទី ១៦ ធ្នូ ២០២០​ នេះអ្នកដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ គឺគ្រប់ចំនួន ១៤ ថ្ងៃហើយ ។ យ៉ាងណាក្ដីសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាសនៅពេលទៅទីប្រជុំជន ឧស្សាហ៍លាងសម្អាតដៃជាមួយនឹងសាប៊ូ ឬជែលឱ្យបានញឹកញាប់ជាដើម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment