មិននៅស្ងៀម! ក្រោយឃើញ យក់ ឋិតរដ្ឋា និង ស្វាមី ជួបបញ្ហាជីវភាព លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានជូនថវិកាមួយចំនួនដើម្បីដោះស្រាយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈនេះ មហាជនបានជ្រាបហើយពីជីវិតឯកជនរបស់ប្ដីប្រពន្ធតារាចម្រៀងប្រុសស្រី អ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី ដែលកាលពីកន្លងទៅអ្នកទាំងពីរបានបើកបង្ហាញពីបញ្ហាជីវភាពគ្រួសាររបស់ខ្លួនលើបណ្ដាញសង្គមមិនលាក់លៀម ដោយពេលនេះពួកគេកំពុងតែជួបបញ្ហាខ្វះខាតជីវភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្របពេលនេះដែរ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់អ្នកនាង និង ស្វាមី ទទួលបានអំណោយពីលោកជំទាវ ហ៊ុន ស៊ីណាត ជាថវិកាមួយចំនួនសម្រាប់ជួយសម្រួលដល់ជីវិតគ្រួសារអ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមបណ្ដាញសង្គមរបស់ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញចិត្តរំភើបដោយរៀបរាប់ថា ៖

«អរុណសួស្តីបងប្អូនទាំងអស់គ្នា នាងខ្ញុំ និង ស្វាមី ព្រមទាំងកូនៗទាំងបី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជំទាវម៉ែ ហ៊ុន ស៊ីណាត ដែលបានផ្តល់ថវិកាចំនួន ១ ០០០ ០០០៛ ដល់ចៅៗ និង បានផ្តល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាពចំនួន $200 កូនទាំងពីរមានតែម្រាមដៃដប់សំពះអរគុណអ្នកម៉ែ មានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅ»៕

Leave a Reply

Your email address will not be published.