នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះតារាសម្ដែងស្រី ឆៃ លីដាឡែន ដែលអ្នកនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ គឺបងប្រុសបង្កើតរបស់នាងបានទទួលមរណភាពហើយ។
នេះបើតាមបណ្ដាញសង្គមរបស់ អ្នកនាង ឆៃ លីដាឡែន ដែលបានរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «បងប្រុសហត់ហើយ បងសម្រាកចុះ ប្អូនខំប្រឹងអស់សមត្ថភាពហើយ ឱ្យប្អូនសុំទោស សូមវិញាណក្ខន្ធបងទៅកាន់ទីស្ងប់ផងចុះ ជាតិក្រោយយើងជាបងប្អូននឹងគ្នាទៀត ហើយកុំឱ្យបងកម្សត់ដូចជាតិនេះទៀត ស្រឡាញ់បងណាស់»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់នាង និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕