តើអ្នកដឹងទេ? មុនផុងអន្លង់ស្នេហ៍មេម៉ាយកូនមួយ នាយចឺម ធ្លាប់ជំពប់រឿងអាស្រូវស្នេហានឹងស្រីស្អាត ៣ រូប…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្របានជ្រាបហើយ កាលពីថ្មីៗកន្លងទៅ តារាចម្រៀងប្រុសវ័យក្មេង នាយចឺម បានបើកបង្ហាញមុខគូស្នេហ៍ថ្មី ដែលជាស្រីស្អាតសាច់សខ្ចី លេងខ្លួនបែបស៊ីវីល័យម្នាក់ មានឈ្មោះថា សេង សុខឃីម ដែលត្រូវបានគេដឹងថាស្រីស្រស់រូបនេះ ជាអ្នកមេម៉ាយកូនមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបើកចំហទំនាក់ទំនងស្នេហ៍នឹងគូស្នេហ៍ថ្មី ជាអ្នកមេម៉ាយរូបស្រស់ខាងលើនេះ គេសង្កេតឃើញ នាយចឺម ហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារបណ្ដូលចិត្តនេះខ្លាំងណាស់ ដោយពួកគេទាំងពីរមិនត្រឹមតែបណ្ដើរគ្នាទៅណាមកណាញឹកញាប់ទេ សូម្បីតែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ច្រើនតែបង្ហោះរូបថត និង សារផ្អែមល្ហែមបង្ហាញពីក្ដីស្នេហ៍បង្អួតមហាជនមិនលស់ថ្ងៃដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើគិតពីជីវិតស្នេហាកន្លងទៅរបស់តារាចម្រៀងប្រុសរូបនេះ មុននឹងប៉ះស្នេហ៍នឹងអ្នកមេម៉ាយកូនមួយដ៏ស៊ីវីល័យរូបនេះ លោកត្រូវបានគេដឹងថា ធ្លាប់មានរឿងអាស្រូវស្នេហានឹងតារាស្រី ៣ រូប ដែលធ្លាប់បានសាងស្នេហ៍យ៉ាងផ្អែមស្អិតល្មួតនឹងគ្នាមួយឆាវ ហើយក៏បានប្រេះឆាបន្តបន្ទាប់ រហូតមកពេលនេះ លោកក៏បានជួបស្នេហ៍ថ្មីនឹងស្រីស្រស់កូនមួយ សេង សុខឃីម ដែលសង្សារទី ៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងថា តារាចម្រៀងប្រុសរូបនេះ ធ្លាប់ជំពប់រឿងអាស្រូវស្នេហ៍នឹងនារីរូបស្រស់ជាអ្នកសិល្បៈរូបណាខ្លះ? សូមតាមដានទាំងអស់គ្នា៖

១. ពុធ ស្រីខួច

តារាចម្រៀង នាយចឺម ក៏ធ្លាប់បានលេចឮថាមានទំនាក់ទំនងស្នេហ៍នឹងតារាសម្ដែងស្រី និង ជាអតីត Freshei Girl ចំណាត់ថ្នាក់លេខ ១ ជំនាន់ទី ១៤ កញ្ញា ពុធ ស្រីខួច ដែលជាគូស្នេហ៍ទី ១ របស់លោក មានទំនាក់ទំនងស្នេហានឹងគ្នាកាលពីអំឡុងឆ្នាំ ២០១៥ ហើយក៏បានចែកផ្លូវគ្នាទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. អៀ ម៉េងលិ ហៅ អូនម៉ី

ក្រោយពីបានជួបស្នេហ៍ប្រះឆានឹងតារាសម្ដែងស្រី ពុធ ស្រីខួច មិនបានប៉ុន្មាន អំឡុងឆ្នាំ ២០១៧ តារាចម្រៀង នាយ ចឺម ក៏ល្បីសាងស្នេហ៍ថ្មីនឹងតារាសម្ដែងស្រីសាច់សខ្ចីនិយមលេងស្ទីលសិចស៊ី អៀ ម៉េងលិ ហៅថា អូនម៉ី ដែលបានទាក់ទងគ្នាបញ្ចេញសកម្មភាពផ្អែមល្ហែមនឹងគ្នាមួយរយៈពេល ក៏បានបែកបាក់គ្នាទៅវិញ។

៣. គៀត បេលឡា ហៅ ហ្វាហ្វា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី នាយចឺម បានចែកផ្លូវគ្នាជាមួយនឹងសង្សារទី ២ អៀ ម៉េងលិ បានប្រមាណជាង ២ ឆ្នាំ មកដល់អំឡុងឆ្នាំ ២០១៩ ក៏បានឃើញតារាចម្រៀងប្រុសសម្បូរមន្តស្នេហ៍រូបនេះ បើកបង្ហាញគូស្នេហ៍ថ្មីម្នាក់ទៀត គឺកញ្ញា ហ្វាហ្វា ដែលតារាម៉ូឌែល និង ជាតារាសម្ដែងរូបស្រស់សោភា ដែលបានទាក់ទងគ្នាបានប៉ុន្មានឆ្នាំ ក៏លេចឮអ្នកទាំងពីរបែកបាក់គ្នាទៅវិញ រហូតមកដល់បច្ចុប្បន្ននេះ នាយចឺម ក៏បានបង្ហាញម្ចាស់ចិត្តថ្មី ដែលជាអ្នកមេម៉ាយរូបស្រស់ សេង សុឃីម៕

Leave a Reply

Your email address will not be published.