មុិចចឹង! ឡោម លក្ខិណា បង្ហោះសារប្លែកៗ ត្អូញត្អែរពីជីវិតជួបព្យុះភ្លៀងមិនចេះចប់ ក្រោយសាងស្នេហ៍នឹងដៃគូថ្មី បានកូនមួយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ឡោម លក្ខិណា បានរកឃើញពន្លឺសុភមង្គលថ្មី ក្រោយនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយដៃគូថ្មីជាអ្នកនៅក្រៅចង្កោមសិល្បៈម្នាក់ឈ្មោះ ឆាង វណ្ណាពង្សសត្យា កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ក្រោយតារាសម្ដែងស្រីរូបនេះស្ពាយឈ្មោះជាមេម៉ាយកូនមួយអស់ពេលជិត ១ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ បន្ទាប់ពីភ្ជាប់ពាក្យមិនបានប៉ុន្មាន ឡោម លក្ខិណា ស្រាប់តែសម្រាលកូនប្រុសម្នាក់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង តែក្នុងនោះក៏មានការអបអរសាទរចំពោះសមាជិកថ្មីរបស់នាង និង គូស្នេហ៍ក្រោយផងដែរ។ ដ្បិតថាកាលទើបភ្ជាប់ពាក្យរួចថ្មីៗ ឡោម លក្ខិណា មិនបានទម្លាយរឿងភ្ជាប់ពាក្យរបស់ខ្លួនក៏ពិតមែន ប៉ុន្ដែក្រោយរូបថតភ្ជាប់ពាក្យនាងបានបែកធ្លាយ តារាស្រីរូបនេះ និង គូស្នេហ៍ក៏បានបណ្ដើរគ្នាបង្ហាញភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្រាប់តែថ្មីៗនេះ ឡោម លក្ខិណា បានបង្ហោះសារប្លែកៗ ត្អូញត្អែរពីជីវិតជួបព្យុះភ្លៀងមិនស្រាកស្រាន្តទាល់តែសោះថា ៖ «ជីវិតអើយជីវិត ហេតុអីព្យុះភ្លៀងម្ល៉េះ»។ មុនពេលបង្ហោះសារត្អូញត្អែរមួយនេះ ឡោម លក្ខិណា ក៏បានផុសសារធ្វើឱ្យមហាជនសង្ស័យនាំគ្នាបញ្ចេញយោបល់សួរនាំព្រោងព្រាតថា ៖ «ហត់នឿយពេកហើយ វាល្មមដល់ពេលហើយទ្រាំបានក៏ទ្រាំ ទ្រាំមិនបានក៏មិនបាច់ទ្រាំ» ទោះបីមានការសួរនាំនូវអត្ថន័យសារនេះ តែ ឡោម លក្ខិណា មិនបានបញ្ជាក់ថា នាងកំពុងជួបបញ្ហាអ្វីឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.