ពុទ្ធោអើយ! ស្លុ ត ចិត្តណាស់ នារីដ៏ស្រស់ស្អាតម្នាក់ ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេងដោយសារតែ…

ជំងឺបាក់ទឹកចិត្ត ឬ Depression បច្ចុប្បន្ននេះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុត ដោយសារតែមានអាត្រានៃការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅកម្ពុជាគេសង្កេតឃើញជំងឺនេះ ភាគច្រើនកើតទៅលើយុវវ័យតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ មហាជនបាននាំគ្នាសម្ដែងនូវក្ដីសោកស្ដាយ និង ចែករំលែកតៗគ្នា អំពីករណីយុវតីស្រស់ស្អាតមួយរូប បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារតែជំងឺបាក់ទឹកចិត្ត ធ្វើឱ្យសាច់ញាតិ និង មហាជនកើតក្ដីអាណិតអាសូរជាអនេក ព្រមទាំងនឹកស្មានពុំដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីអ្នកជិតស្និទ្ធជនរងគ្រោះ ដែលមានឈ្មោះ ​Amma Pich បានបញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះឈ្មោះ Meas Channy ដែលបានស្លាប់ដោយសារតែលេបថ្នាំសម្លាប់ខ្លួន ព្រោះជំងឺបាក់ទឹកចិត្ត ព្រមទាំងរៀបរាប់ថា ៖ «មនុស្សល្អរបស់អូន ហេតុអអ្វីក៏បងធ្វើបែបហ្នឹង បើ ២ ថ្ងៃមុន អូនទៅជួបក៏បងមិនគិតខ្លីដល់ធ្លាក់ហ្នឹងដែរ។ អូនហាមបងប៉ុន្មានដងហើយរឿងគិតខ្លី ហេតុអ្វីក៏បងទៅចោលអូន អូនស្រឡាញ់បងខ្លាំងណាស់ ដឹងអត់ ប្អូនស្រីមិនដែលទុកបងចោលទេ បងស្រីអូនទុកដូចម៉ែទី ២ អូនអ៊ីចឹង។ អូនបានត្រឹមតែស្អប់ខ្លួនឯង ដែលអូនមិនបានទៅជួបបងលើកចុងក្រោយ អូនសុំទោសណា my sister Meas Channy»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ សពត្រូវបានតម្កល់ និង រៀបចំធ្វើបុណ្យតាមប្រពៃណី ព្រមទាំងនឹងធ្វើការបូជា នៅរសៀលម៉ោង ០២ ថ្ងៃទី ០៩ ​ខែមិថុនា ឆ្នាំ​ ២០២២ នេះ នៅវត្តព្រែកហូរ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល៕

Leave a Reply

Your email address will not be published.