មិនធម្មតាមែន! អ្នកច្នៃម៉ូដតំណាងជាតិវ័យក្មេង ក្រុមស្រមោល ឈ្នះពាន Best National Costume ក្នុងកម្មវិធី MUC 2022

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរាត្រីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាបានបើកឆាកប្រកួតបឋម ក្នុងនោះកម្មវិធីក៏បានបង្ហាញនូវការប្រកួតឈុតតំណាងជាតិដែលជាអត្តសញ្ញាណរបស់ខ្មែរដូចគ្នា។ ទន្ទឹមនឹងនោះ សម្រាប់បេក្ខភាពទាំង ២០ រូបសុទ្ធតែបានគ្រងឈុតស្រស់ស្អាត និង ប្លែកៗពីគ្នា រហូតមហាជនលាន់សរសើរមិនដាច់ពីមាត់នូវប្រណីតភាព និង ទឹកដៃច្នៃម៉ូដដែលជាស្នាដៃកូនខ្មែររបស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ងាកទៅមើលក្រុមអ្នកច្នៃម៉ូដវ័យក្មេង ស្រមោល Fashion and Creative ឯណោះវិញ ក៏បានចូលរួមដាក់ឈុតទៅប្រកួតឈុតផងដែរ ដោយមានឈ្មោះថា «មាតារក្សាចក្រវាល» ឬ «The Mother of Universe» បានបំពាក់លើបេក្ខភាព អ៊ួច សុគន្ធដាវី ពាក់ស្លាក MUC ១៦ ដែលឈុតមួយនេះបានបង្ហាញអំពីលោកធាតុទាំង ៤ ទឹក ដី ភ្លើង ខ្យល់ និង ភពទាំង ៨ ក្នុងប្រព័ន្ធព្រះអាទិត្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងឈុតមួយនេះដែរ មានការច្នៃឡើងជាមួយនឹងការរំលេចនូវត្បូងមានតម្លៃរាប់ពាន់គ្រាប់ប្រៀបបីដូចជាពន្លឺផ្កាយ និង កាឡាក់ស៊ីក្នុងលំហ។ អ្វីដែលសំខាន់ ក្រុមស្រមោល ក៏បានច្នៃឱ្យឃើញពីសម្បត្តិវប្បធម៌ខ្មែរដ៏ត្រចះត្រចង់ បុរាណលាយសម័យ ដែលនាំឱ្យតួឈុតកាន់តែស្រស់ស្អាត និង ប្រណីតទាក់ទាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពស្រស់ស្អាតនេះ ក្រោយពីបញ្ចប់ការប្រកួតទៅគេឃើញថា ក្រុមស្រមោល ក៏ទទួលបាននូវជ័យជំនះ ដោយឈុតរបស់ក្រុមនេះទទួលបានពាន Best National Costume។ ទន្ទឹមនឹងការទទួលបានជ័យជំនះនេះ សម្រាប់មហាជនក៏បានសម្ដែងនូវការកោតសរសើរចំពោះក្រុមអ្នកច្នៃម៉ូដវ័យក្មេងនេះផងដែរ ដោយពួកគេមាននូវគំនិតច្នៃប្រឌិតថ្មីៗ និង ប្លែកភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ក្រុមស្រមោល Fashion and Creative ធ្លាប់បានទទួលពានរង្វាន់ជាប់ជាឈុត Best National Costume នៅក្នុងកម្មវិធី Miss Grand Cambodia 2020 , 2021 និង Miss Wisdom 2021 ផងដែរ។ សម្រាប់ក្រុមនេះ មានសមាជិកគោល ៤ នាក់ រួមមាន លោក កែវ ចាន់ឌី លោក ឃាង បញ្ញា លោក កិញ សុថារ៉ាកាន និង លោក មើម ផានិត ក្នុងនោះក៏មានគ្រូជំនាញ ២ រូបទៀត ដែលជាអ្នកជួយជ្រោមជ្រែងផងដែរ គឺ លោក មាឃ គួន និង លោក ឈិត លាង៕

Leave a Reply

Your email address will not be published.