ក្រោយពីទាក់ទងគ្នាជាសង្សារអស់ជាង ១០ ឆ្នាំ ធ្វើមហាជនអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំថ្ងៃពិសេសមកដល់របស់គូស្នេហ៍តារាស្រី Pancake និងសង្សារ តែពេលនេះ អ្វីគ្រប់យ៉ាងគឺបានមកដល់ហើយ ពោលគឺ កំពូលតារាស្រីថៃរូបនេះ បានទម្លាយថ្ងៃរៀបការបស់ខ្លួនជាផ្លូវការហើយ គឺនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។
យ៉ាងណាមិញ មិនទាន់ទាំងបានចូលរោងការផង គេក៏បានឃើញ Pancake ជាមួយនឹងអនាគតស្វាមីបានដឹកដៃគ្នាទៅសុំពរពីវត្ថុសាកសិទ្ធ ក៏ដូចជាថត Pre-Wedding ក្នុងឈុតថៃស្អាតៗ ប្រណិតណាស់ទៅហើយ ដែលកាន់ធ្វើឱ្យគេកាន់តែចង់ឃើញទៅទៀត នូវឈុតក្នុងថ្ងៃរៀបការរបស់នាង។
ដោយឡែក ទាក់ទងជាមួយឈុតរៀបការនេះ Pancake ក៏ធ្លាប់ទម្លាយឱ្យដឹងដែរថា នាងបានត្រៀមចំនួនប្រហែល ១០ ឈុតឯណោះ សម្រាប់ពីធីមង្គលការរយៈពេល ២ ថ្ងៃនេះ ហើយលើសពីនេះទៀត ឈុតមួយៗសុទ្ធតែការឌីសាញយ៉ាងពិសេស ព្រមទាំងមានបង្កប់អត្ថន័យទៀតផង។
យ៉ាងណាមិញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២២ នេះ តារាស្រីរូបនេះ ក៏បានទម្លាយរូបភាពមួយចំនួននៅតាមបណ្តាញសង្គមផងដែរ ដែលបង្ហាញឱ្យឃើញពីរូបនាង កំពុងតែលឈុតកូនក្រមុំរបស់ខ្លួន ខណៈថ្ងៃចូលរោងក៏កាន់តែកៀកមកដល់។
ក្នុងនោះដែរ ឈុតទាំងនេះ ហាក់ស្រស់ស្អាត និងសម្រិតសម្រាំងខ្លាំងណាស់ បើទោះជាសមីខ្លួនមិនបានបញ្ចេញឱ្យមហាជនឃើញពេញភ្នែកក៏ដោយ ព្រោះគេឃើញមានទាំងការប៉ាក់រូបអក្សរ និងថែមទាំងមានប៉ាក់កាលបរិច្ឆេទថ្ងៃរៀបការរបស់នាងទៀត។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជានៅមិនសុខឡើយ ក្នុងការទន្ទឹងរង់ចាំថ្ងៃពិសេសរបស់តារាសំណព្វចិត្ត ព្រោះម្នាក់ៗពិតជាចង់ឃើញនាងនៅក្នុងឈុតកូនក្រមុំណាស់៕