ព្រោះមូលហេតុមួយនេះ កូនស្រីតារាជើងចាស់ Toi Settha ដាច់ចិត្តយកធាតុឪពុក ទៅបណ្តែតទឹកទន្លេគ្មានស្តាយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពរបស់តារាជើងចាស់ Toi Settha នៅក្នុងវ័យ ៧៧ ឆ្នាំ ដោយសារតែជំងឺមហារីករីកសួត កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នករួមសិល្បៈមួយចំនួននាំគ្នាសោកស្តាយមិនស្ទើរឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ មានរយៈពេល ៤ ខែទៅហើយ ដែល Toi Settha បានចាកចេញទៅ តែថ្មីៗនេះ គេបានឃើញកូនស្រីរបស់លោកបានយកធាតុរបស់ឪពុកទៅបណ្តែតទឹកនៅខេត្តសាមុទប្រាកានអស់ហើយ មិនទុកតាំងឱ្យសល់ឡើយ ហើយក៏បានរៀបរាប់ពីមូលហេតុដែលធ្វើបែបនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រីរបស់ Toi បានឱ្យដឹងថា មុនពេលដែលឪពុកនាងស្លាប់ គាត់បានផ្តែផ្តាំរួចហើយថា មិនចាំបាច់ទុកធាតុរបស់ខ្លួននោះទេ​ ឱ្យយកទៅបណ្តែតទឹកឱ្យអស់ ឱ្យលោកមានសេរីភាព និង មិនចាំបាច់ជាភារៈឱ្យកូនចៅណាមកចាំមើលធាតុរបស់ខ្លួនឡើយ ព្រោះមិនមានអ្នកណាអាចនៅមើលរហូតទេ គ្រាន់តែមានវត្ថុអនុស្សាវរិ៍យសម្រាប់នឹករឮកដល់លោក គឺគ្រប់គ្រាន់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រីបានបន្តទៀតថា ពិជាដូច្នោះមែន ព្រោះវត្ថុគ្រប់យ៉ាងដែលឪពុកបានឱ្យនាង ឱ្យតែឃើញពួកវាគឺនាងតែងតែនឹកដល់គាត់រហូត សូម្បីតែឃើញមុខកូនប្រុសខ្លួនឯងក៏នឹកឃើញគាត់ដែរ ពោលគឺឪពុករូបនេះតែងតែនៅក្នុងចិត្តនាងជានិច្ច។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏នៅតែនឹករឭកទៅដល់តារាជើងចាស់រូបនេះដូចគ្នា ហើយក៏សង្ឃឹមថា ផលបុណ្យកុសលនឹងជួយចម្លងលោកឱ្យបានទៅកាន់ទីស្ងប់ផងដែរ៕

Leave a Reply

Your email address will not be published.