មិនទាន់ចប់! ធ្លាយសារសំឡេងអតីតមិត្តស្រី Kris Wu ភ្លាត់មាត់ថា ប្ដឹងលោកជាប់គុ.ក គ្រាន់តែជាហ្គេមប៉ុណ្ណោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មិត្តភក្តិរបស់អតីតមិត្តស្រី Kris Wu បានទម្លាយឃ្លីបសំឡេង ដែលនាងបាននិយាយទាក់ទងនឹងរឿងលោកយ៉ាងហួសចិត្តថា អ្វីគ្រប់យ៉ាងគឺគ្រាន់តែជាល្បែងដែលនាងបង្កើតឡើងដើម្បីបន្លាចយកលុយប៉ុណ្ណោះ តាមពិតទៅនាងមិនមានភស្តុតាងពិតប្រាកដនោះទេ ទាំងដែលពេលនេះ Kris Wu កំពុងតែជាប់ឃុំខ្លួនក្នុងពន្ធធនាគារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តាមពិតទៅអ្នកដែលទម្លាយឃ្លីបសំឡេងនេះ​ គឺជាមិត្តភក្តិជិតស្និទ្ធពីរនាក់របស់ Du Meizhu ដែលជាអតីតមិត្តស្រីរបស់ Kris Wu ហើយពួកគេនេះហើយ ដែលបានជួយនាងក្នុងការបកអាក្រាតចោទប្រកាន់ទៅលោកទាក់ទងនឹងរឿងបំពានផ្លូវភេទនោះ ប៉ុន្តែមើលទៅពួកគេហាក់ដូចជាមានរឿងរ៉ាវឈ្លោះប្រកែកគ្នា ទើបដល់ថ្នាក់ចេញមុខមកហែកគ្នាវិញដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឃ្លីបសំឡេងនោះ គេបានឮសំឡេង Du Meizhu និយាយថា តាមពិតទៅនាងបានវិភាគស្ថានភាពរួចទៅហើយថា Kris នឹងដើរទៅតាមល្បែងរបស់នាង បើសិនជានាងបង្ខំឱ្យលោកដល់ផ្លូវទាល់នោះ។ នាងក៏បានបន្តទៀតថា​ នាងគួរតែទាញប្រយោជន៍ដាក់ខ្លួនវិញ ព្រោះមើលទៅនាងមិនអាចឈ្នះក្នុងរឿងនេះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក Du Meizhu ក៏បានចេញមុខមកបដិសេធថា នេះជាសំឡេងនាងពិតមែន តែវាជាសំឡេង Edit ប៉ុណ្ណោះ ក្រោយមកមិត្តភក្តិនាងក៏បានទម្លាយទៀតថា កាលពីឆ្នាំមុន Du Meizhu បានចុះកុងត្រាជាមួយនឹងក្រុមហ៊ុនមួយ ដោយទទួលលុយជាង ៣.១៧ លានដុល្លារ​ឯណោះ ក្នុងការដើរតួធ្វើជាជនរងគ្រោះ ចោទប្រកាន់ទៅលើ Kris ក្នុងករណីបំពានផ្លូវភេទ ហើយពួកគេបន្តទៀតថា ពួកគេនឹងបកអាក្រាតនាងទាំងអស់នៅក្នុងការ Live ព្រោះពួកគេមានភស្តុតាងច្រើនណាស់ក្នុងដៃ៕

Leave a Reply

Your email address will not be published.