អាន គុណកូឡា សម្រេចផ្អាករៀបមង្គលការភ្លាមៗ ដើម្បីចូលរួមទប់ស្កាត់កូវីដ ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសល់រយៈពេលប្រមាណជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ តារាចម្រៀងប្រុស អាន គុណកូឡា នឹងដល់ថ្ងៃកំណត់ចូលរោងជ័យជាមួយនឹងអនាគតភរិយាដ៏ស្រស់ស្អាតហើយ ដោយតាមគម្រោងតារាចម្រៀងប្រុសរូបនេះ នឹងចូលរោងការនៅថ្ងៃទី ១១ និង ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងធៀបការបានចែកជូនដល់ដៃមិត្តភក្តិ និង ភ្ញៀវរួចរាល់ហើយនោះ ស្រាប់តែតារាប្រុសរូបនេះ និង អនាគតភរិយា បានប្រកាសនូវដំណឹងដ៏សោកស្តាយមួយពីការផ្អាកការរៀបការជាបណ្តោះអាសន្ន ក៏ព្រោះការរាលដាលកូវីដ ១៩ និង តាមប្រសានស៍របស់សម្តេច ហ៊ុន សែន ពីការផ្អាករៀបចំកម្មវិធីរយៈពេល ១៥ ថ្ងៃសិននៅទីក្រុងភ្នំពេញ និង សៀមរាប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អនាគតភរិយារបស់តារាចម្រៀង អាន គុណកូឡា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Khouch បានរៀបរាប់ថា «ដោយសារតែបញ្ហាជំងឺកូវីដ ១៩ នៅតែមាន យើងខ្ញុំនឹងចូលរួមក្នុងការទប់ស្កាត់ផងដែរ ក្នុងនាមនាងខ្ញុំកូនក្រមុំ សេក ថារត្ន័ និង កូនកំលោះ អាន គុណកូឡា និង អាណាព្យាបាលកូនប្រុសស្រីទាំងសងខាង សុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការសិន ត្រូវថ្ងៃសៅរ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្រាប់ព័ត៌មានលម្អិត នឹងធ្វើការជូនដំណឹងសាជាថ្មីម្ដងទៀតនៅពេលក្រោយ ។ ដូច្នេះសូមបងប្អូន យាយតា ពូមីង ទាំងអស់គា្នយោគយល់ និង សូមអធ្យាស្រ័យដល់ក្រុមគ្រួសារយើងខ្ញុំផង សូមអរគុណ ហើយនឹងជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ ចូលរួមការពារជំងឺកូវីដ ១៩ ទាំងអស់គ្នា» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment