ពុទ្ធោអើយ! តួអង្គ «ម៉ែផាន់ ម្តាយនាងទាវ» សុខភាពទ្រុឌទ្រោមខ្លាំង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលខ្លាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីកំឡុងខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ មហាជនអ្នកគាំទ្របានដឹងហើយនូវរឿងរ៉ាវរន្ធត់មួយ ក្រោយពីតារាភាពយន្តជើងចាស់ អ្នកគ្រូ កាន់ សុវណ្ណនី ដែលជាតួអង្គ ម៉ែផាន់ បានជួបគ្រោះថ្នាក់ចរាចរណ៍ និង ប៉ះទង្គិចក្បាលយ៉ាងខ្លាំង។ ក្រោយជួប​ឧបទ្បវហេតុនេះ អ្នកគ្រូ កាន់ សុវណ្ណនី ក៏បានមុខលើវិថីសិល្ប ដោយកំពុងសម្រាកព្យាលាបជំងឺនៅផ្ទះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅលើផេកសិល្បករកម្ពុជា បានបង្ហោះរូបភាព ដោយលោក អ៊ឹម ជីវ៉ា បានចុះទៅជួបសួរសុខទុក្ខអ្នកគ្រូផ្ទាល់នៅឯផ្ទះ ។ រូបភាពទាំងនោះដែរ មើលទៅអ្នកគ្រូ កាន់ សុវណ្ណនី ហាក់មានសុខភាពទ្រុឌទ្រោម និង សម្រស់ចាស់ជាងមុន ក៏ព្រោះតែការប៉ះពាល់ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ផេកសិល្បករកម្ពុជា បានរៀបរាប់ឲ្យដឹងថា «សូមជួយស៊ែរផង ! អាណិតគាត់ណាស់បងប្អូនអើយ តារាជើងចាស់ តួម៉ែផាន់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកពីក្រោយ រួចរត់បាត់ ! នៅរសៀល (27.11.2020) ថ្ងៃនេះខ្ញុំបាទ អ៊ឹម ជីវ៉ា តំណាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខ វិសាល បាននាំយកថវិការចំនួន 100$ ដែលជាថវិការរបស់ផ្ទាល់របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ មកជូនដល់វិរៈសិល្បករនិងជាតារាជើងចាស់ អ្នកគ្រូ កាន់ សុវណ្ណនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកពីក្រោយ បែកក្បាល រួចរតបាត់ នៅម្តុំក្រោយព្រះបរមរាជវាំង ហើយពេលនេះកំពុងសម្រាកព្យាបាលនៅផ្ទះលេខ 342 e2z សង្កាត់ មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ » ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment