ល្អដូចឈ្មោះមែន! នាង ល្អហួស តុបតែងខ្លួនបែបប្រពៃណីខ្មែរ មើលយូរយ៉ាងណាក៏មិនណាយដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ ក្មេងស្រីឈ្មោះ ល្អហួស ដែលជាក្មួយស្រីរបស់អតីតតារាសម្ដែងអ្នកនាង ដេននី ក្វាន់ តាំងពីចាប់ផ្ដើមមានឈ្មោះល្បីល្បាញមក អ្នកណាៗក៏ដឹងដែរថា ក្មេងស្រីរូបនេះមានទម្រង់មុខស្រស់ស្អាតបែបធម្មជាតិ ពិសេសនាងក៏មានទេពកោសល្យនិងសមត្ថភាពសិល្បៈច្រើនយ៉ាង បម្រើចិត្តមហាជនឲ្យចូលចិត្ត ស្រលាញ់ស្ទើរគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ បើទោះបីជាតារាស្រីវ័យ ១៤ឆ្នាំរូបនេះ នៅក្មេងខ្ចីពិតមែន ប៉ុន្តែយើងឃើញថា អាណាព្យាបាលរបស់នាង ពិតជាពូកែរៀបចំតុបតែងខ្លួនឲ្យបានសមសួនណាស់ អមនឹងរូបរាងដ៏អំណោយផលរបស់នាងតូចថែមទៀតនោះ ទើបធ្វើឲ្យ ល្អហួស ស្រស់ស្អាតគ្រប់ពេលផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើក្រលេកមើល វីដេអូដែល ល្អហួស តុបតែងក្នុងសម្លៀកបំពាក់បុរាណខ្មែរ ឈុតស្បៃធំមួយឈុតនេះវិញពិតជាស្អាត ល្អគន់ខ្លាំងមែនទែន ថែមទាំងបានសម្ដែងត្រាប់តាមបទចម្រៀងចូលតួទៀតនោះ ធ្វើឲ្យល្អហួស រឹតតែទាក់ទាញធ្វើឲ្យហ្វេនៗ សរសើរមិនដាច់ពីមាត់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពនិងជូនវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.