អីយ៉ា! បេក្ខជន ណាន វីសារ មានទំនាក់ទំនងពិសេសមួយ នឹងបវរកញ្ញាចក្រវាល ២០២១ ងិន ម៉ារ៉ាឌី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធតែបានជ្រាបហើយពី លោក ណាន វីសារ ដែលថ្មីៗនេះត្រូវមហាជនចាប់អារម្មណ៍គាំទ្រជាខ្លាំងតាមរយៈការបង្ហាញសមត្ថភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលលោកបានឆក់បានការសរសើរខ្លាំងៗគ្រប់មជ្ឈដ្ឋានជាមួយនឹងទឹកដមសំឡេងយ៉ាងពីរោះរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនេះដែរ បេក្ខភាព Cambodian Idol ណាន វីសារ ក៏បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ខណៈក្រុមអ្នកគាំទ្ររបស់លោក បានទម្លាយនូវរឿងមួយរវាងលោក និង បវរកញ្ញាចក្រវាលកញ្ញាកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី បានឱ្យដឹងថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងយ៉ាងពិសេសជាមួយគ្នា ដែលឃើញថា ណាន វីសារ ធ្លាប់ជាអ្នកជួយជ្រោមជ្រែងជាច្រើនដល់ បវរកញ្ញារូបនេះ ពេលចូលប្រកួត Miss Universe Cambodia ២០២១ នោះ អាចនិយាយបានថាលោកជាចំណែកមួយនៃភាពជោគជ័យរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមបណ្ដាញសង្គមអ្នកគាំទ្ររបស់ ណាន វីសារ We love Visa Nan បានរៀបរាប់ថា ៖ «ទាំងអស់គ្នាមានដឹងទេថានៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ Miss Universe Cambodia 2021 ក៏មានការជួយជ្រោមជ្រែង ពីបងប្រុស ណាន វិសារ – Nan Visa បេក្ខភាព Cambodia idol រដូវកាលទី៤ ផងដែរ ដោយគាត់តែងតែនៅក្បែរបង ម៉ារ៉ាឌី ជានិច្ច និង ជួយរៀបចំខ្លួន ក្នុងអំឡុងពេលប្រកួត MUC 2021 ក៏ដូចជាថតរូប និង សកម្មភាពផ្សេងៗ ជូនបង ម៉ារ៉ាឌីផងដែរ»៕

Leave a Reply

Your email address will not be published.