ហួសចិត្ត!! វត្តបដិសេធមិនទទួលបួស ស្រាប់តែ Poh និង Robert មកបួសបែបព្រាហ្មណ៍វិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មានព័ត៌មានថា ហាយសូរពីរនាក់ ដែលជាអ្នករួមទូកជាមួយនឹងតារាស្រី Tangmo និងជាជនដែលកំពុងត្រូវគេសង្ស័យ Poh និង Robert បានត្រៀមខ្លួនបួសឧទ្ទិសកុសលឱ្យនាង តែត្រូវបានខាងវត្តមិនព្រមទទួលបបួសធ្វើជាព្រះសង្ឃឱ្យនោះទេ ដោយសារតែឃើញកំពុងមានរឿងរ៉ាវជាប់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដំបូងឡើយ ហាយសូរទាំងពីរនេះ បានត្រៀមខ្លួនបួសនៅថ្ងៃទី ១៦​ ខែមីនា ឆ្នាំ ២០២២ ខាងមុខ នាវត្តថាម៉ៃ ខេត្តសាមុទសាខន តែខាងវត្តមិនព្រមទទួលបំបួសជាព្រះសង្ឃឱ្យនោះទេ ដោយសារតែពួកគេត្រូវបានចាត់ចូលនៅក្នុងច្បាប់របស់មន្ទីរពុទ្ធសាសនា ជាជនដែលកំពុងមានសំណុំក្តីព្រហ្មទណ្ឌជាប់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ នេះ មានព័ត៌មានបានឱ្យដឹងថា ចៅអធិការវត្តថាម៉ៃ បានទម្លាយវិញថា នឹងបំបួសហាយសូរ Poh និង Robert ជាលក្ខណៈព្រាហ្មណ៍បុរាណវិញហើយ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដដែលនេះ ដោយមានការកោរសក់ ហើយថែមទាំងដើរចេញទៅធុតង្គថែមទៀតផង ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យ Tangmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មន្ត្រីខាងមន្ទីរពុទ្ធសាសនាក៏បាននិយាយទាក់ទងនឹងការបួសព្រាហ្មណ៍របស់ អ្នកទាំងពីរផងដែរថា ការបួសព្រាហ្មណ៍នេះ គឺដូចជាការកាន់សីលមួយប្រភេទដែលពួកគេអាចធ្វើបាន ព្រោះមិនទាក់ទងជាមួយនឹងបញ្ញតិ្តសង្ឃ ពោលគឺគ្រាន់តែជាការកាន់សីលប៉ុណ្ណោះ ហើយខាងវត្តថាម៉ៃ ក៏មានការបួសព្រាហ្មណ៍នេះយូរមកហើយដែរ ទើបបបួសឱ្យពួកគេដូច្នោះ៕

Leave a Reply

Your email address will not be published.