ថ្មីទៀតហើយ! Anna សុខចិត្តប្រើលុយចំនួនប៉ុណ្ណេះ ដើម្បីធានាខ្លួននៅក្រៅឃុំជាបណ្តោះអាសន្ន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយ Anna ពិធីការិនីល្បីឈ្មោះប្រចាំប្រទេសថៃ ដែលត្រូវជាមិត្តជិតស្និទ្ធរបស់ Tangmo ត្រូវប៉ូលិសនាំយកដីកាចាប់ខ្លួនភ្លាមៗ ពេលចូលដល់ព្រលានយន្តហោះថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយចូលជួបសួរចម្លើយ និងទទួលដឹងឮពាក្យបណ្តឹង មេធាវីការពារក្តីរបស់ Anna បានចេញមុខបកស្រាយថា៖ «លោកបានមកដាក់ពាក្យសុំកូនក្តីនៅក្រៅឃុំ ដោយចំណាយទឹកប្រាក់ ៧៥ ០០០ បាត (ប្រមាណ ២ ២០០ ដុល្លារ) ដើម្បីធានាឱ្យ Anna នៅក្រៅឃុំជាបណ្តោះអាសន្ន ព្រោះតែក្តីនេះមិនមានបញ្ហាវិវាទ ប្រើហិង្សាណាមួយនោះទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ហើយ Anna គឺជាមនុស្សម្នាក់ក្នុងចំណោម ៣ នាក់ ដែលត្រូវគេចោទប្រកាន់ប្តឹងពីការលក់ឆ្នោតអនឡាញ Lucky Lottery ប៉ុន្តែនាងមិនមែនជានាយក ឬ អ្នកគ្រប់គ្រងក្រុមហ៊ុននោះឡើយ ដោយនាងគ្រាន់តែជាអ្នកស៊ីឈ្នួលដោយគ្មានចេតនា ដែលទទួលកម្រៃក្នុងមួយខែ ១ សែនបាត (ប្រមាណ ២ ៩០០ ដុល្លារ) ប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ Anna ក៏បានចេញមុខនិយាយថា៖

«នាងគិតថានាងមិនបានខុសទេ តែនាងសុំសួរទៅមន្ត្រីប៉ូលិស ដែលបង្ហោះវីដេអូអំឡុងពេលនៅព្រលានយន្តហោះ ដោយនាងបានឃើញប៉ូលិសរូបនោះជាញឹកញាប់ក្នុងទំព័រព័ត៌មាន ជាមួយចំណងជើងដែលមិនសមប្រកបជាច្រើន ប៉ុន្តែនាងចង់សួរថាហេតុអ្វីលោកធ្វើបែបនេះ ទាំងដែលខ្លួនជាមន្ត្រីប៉ូលិស បែរជារំលោភសិទ្ធប្រជាពលរដ្ឋទៅវិញ។ ហើយចំពោះអ្នកសារព័ត៌មាន សុំឱ្យពួកគេបង្កើតចំណងជើងដោយមានវិជ្ជាជីវៈ និងត្រឹមត្រូវ ជាពិសេសសុំកុំប្រើពាក្យអសុរោះទាក់ទងនឹងភេទ ឬអ្វីដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍។ ហើយរឿងនៅព្រលាននាងសុំនិយាយថា គឺប៉ូលិសមិនបានចាប់ខ្លួននាងទេ តែពួកគាត់ណាត់នាងទុកជាមុនរួចស្រេច ដើម្បីចូលខ្លួនសួរចម្លើយ»៕

Leave a Reply

Your email address will not be published.