ជឿជាក់ថាប្រិយមិត្តលើបណ្ដាញសង្គមជាច្រើនប្រាកដជាបានស្គាល់ និង ជ្រាបហើយថា មានតារាប្រុសស្រីខ្មែរល្បីៗជាច្រើនគូ ដែលធ្លាប់ជាមិត្តរួមអាជីពក្នុងវិស័យសិល្បៈជាមួយគ្នា បានបង្កើតចំណងស្នេហាជាមួយគ្នារហូតបានចូលរោងការ សាងគ្រួសាររហូតមកដល់បច្ចុប្បន្ន ។
ក្នុងនោះដែរ មានតារាប្រុសស្រីខ្មែរល្បីៗ ៥ គូនេះ ដែលបច្ចុប្បន្នបានចាប់ដៃសាងគ្រួសារជាមួយគ្នាពោរពេញដោយសុភមង្គល និង មានកូនប្រុសស្រីរៀងៗខ្លួន ។ យ៉ាងណាមិញ តារាប្រុសស្រីដែលជាប្ដីប្រពន្ធ ៥ គូនេះ សុទ្ធសឹងតែជាតារាប្រុសស្រីដ៏មានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ ទៅតាមជំនាញ និង ផ្នែកសិល្បៈរៀងៗខ្លួន ដោយពួកគេមុននឹងក្លាយជាប្ដីប្រពន្ធនឹងគ្នានោះ ក៏ធ្លាប់ជាមិត្តរួមអាជីព ធ្លាប់ធ្វើការងារសិល្បៈផ្សេងៗជាមួយគ្នាផងដែរ ។
១. តារាសម្ដែងប្រុស លោក គឹម សីហា និង តារាសម្ដែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ
២. ពិធីករ លោក ជា វិបុល និង ពិធីការិនី អ្នកនាង គង់ សុជាតិ
៣. ពិធីករ លោក អេង រិទ្ធី និង ពិធីការិនី អ្នកនាង ស៊ឹម សូលីកា
៤. តារាចម្រៀងប្រុស លោក ឃុំ បុណ្ណាដែត និង តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា
៥. តារាកំប្លែងប្រុស លោក កៃដ និង តារាកំប្លែងស្រី អ្នកនាង ខ្ញុង