ធ្លាយភស្តុតាងវីដេអូថ្មីរបស់ Tangmo មហាជនសង្ស័យថា មានគេយកដបស្រាវាយក្បាលនាង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មេធាវីល្បីឈ្មោះ លោក Tum ដែលជាមេធាវីសកម្មជួយលូកដៃលូកជើងនៅក្នុងរឿងក្តីការស្លាប់របស់តារាសម្តែងស្រី ​Tangmo បានបង្ហោះឃ្លីបវីដេអូថ្មីមួយដែលបង្ហាញពីសកម្មភាពគួរឱ្យសង្ស័យនៅលើទូកកើតហេតុ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Tum បានផុសវីដេអូមួយនេះ នៅលើបណ្តាញ Facebook ព្រមជាមួយនឹង Caption ថា ភស្តុតាងសំខាន់ថ្មី ជួយពិចារណាបន្តិចមក ថាមានរឿងអ្វីកើតឡើងនៅទូកនេះ ភ្លាមៗក៏មានមហាជនជាច្រើន នាំគ្នាសម្រុកមកបញ្ចេញមតិរៀងខ្លួនតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឃ្លីបនេះ គេឃើញទូកកំពុងតែបន្តដំណើរទៅមុខធម្មតា ប៉ុន្តែគេសង្កេតឃើញថា នៅក្បាលទូកហាក់ដូចមានមនុស្សកំពុងតែប្រវាយប្រតប់គ្នា ដែលមើលទៅដូចជាមនុស្សប្រុសបានយករបស់អ្វីម្យ៉ាងវាយផ្ទប់ទៅលើមនុស្សម្នាក់ទៀត ហើយមើលទៅថែមទាំងមានការបោចសក់ និង រលំដួលចុះទៅទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពេលវេលាពិតប្រាកដនៃសកម្មភាពនេះមិនទាន់កំណត់បាននៅឡើយទេ ហើយក្នុងនោះ មានមហាជនជាច្រើនបានមកបញ្ចេញមតិដូចៗគ្នាថា ក្នុងឃ្លីបនេះ គឺមើលទៅដូចជា Tangmo កំពុងតែត្រូវគេយកដបស្រាវាយផ្ទប់ក្បាលនាងដូច្នោះឯង ប៉ុន្តែការពិតយ៉ាងណានោះនៅមិនទាន់មានអ្នកបញ្ជាក់នោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.