អាងស្តុកទឹកនៅប្រទេសថៃ កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះទីហ្វុង Molave នឹងបង្កឲ្យមានគ្រោះបាក់ដីនឹងស ម្លា ប់ មនុស្សអស់៩នាក់នៅប្រទេសហ្វីលីពីន

(បាងកក)៖ ការិយាល័យធនធានទឹកថៃ (NWR) នៅថ្ងៃអង្គារនេះបានចេញសេចក្តីក្រើនរំលឹកដល់ សហគមន៍ដែលរស់នៅជុំវិញអាងស្តុកទឹកធំៗចំនួន៦ របស់ប្រទេស ឲ្យមានការប្រុងប្រញ័ត្នខ្ពស់ ខណៈព្យុះទីហ្វុង Molave នឹងបោកបក់ដល់ប្រទេសថៃ នៅថ្ងៃពុធស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

អគ្គលេខាធិការរង នៃការិយាល័យធនធានទឹកថៃ លោក Samroeng Sangphuwong បានមានប្រសាសន៍ថា«ការត្រៀមរៀបចំទុកជាមុន គឺជារឿងចាំបាច់ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃព្យុះទីហ្វុង Molave ទៅលើប្រជាជនដែលរស់នៅជុំវិញអាងស្តុកទឹកទាំងនោះ»។ប្រភព:freshne

គួរជម្រាបថា ព្យុះទីហ្វុង Molave ត្រូវបានគេព្យាករណ៍ថា នឹងបង្កឲ្យមានគ្រោះបាក់ដី នៅពេលវាមកដល់ប្រទេសថៃ នៅថ្ងៃពុធស្អែក ខណៈដែលភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ភាគជើង ខាងកើត និងកណ្តាលប្រទេស នឹងបង្កើនហានិភ័យខ្ពស់ នៃគ្រោះជំនន់ទឹកភ្លៀង និងការបាក់ដី៕

Related posts

Leave a Comment