ប្រសើរណាស់! ផ្ទុះរឿងបេក្ខភាព ទុំ សុវត្ថិ ស្រាប់តែ ពូឃ្លាំង ចេញប្រកាសជួយរឿងនេះ ចំពោះបេក្ខភាព…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មានថ្ងៃមកនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian idol រដូវកាលទី ៤ បន្ទាប់ពីមហាជនមួយចំនួនយល់ថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានពីរោះអាចទទួលយកបាន ប៉ុន្ដែបែរជាធ្លាក់មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឱ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកលេងបណ្ដាញសង្គមនៅឡើយនោះ គេក៏បានឃើញមានបណ្ដាអ្នកសិល្បៈរៀមច្បងជាច្រើនកំពុងធ្វើការជួយជ្រោមជ្រែង លើកទឹកចិត្ត ក៏ដូចជាផ្ដល់ឱកាសដល់បេក្ខភាពរូបនេះក្នុងដំណើរវិស័យចម្រៀងនេះ ជាបន្តបន្ទាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅយប់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេក៏បានឃើញតារាចម្រៀងជើងចាស់ផ្នែក HipHop ដ៏ល្បីឈ្មោះ ពូឃ្លាំង ដែលទើបវិលប្រឡូកក្នុងវិស័យចម្រៀងជាថ្មីនោះ ក៏បានចេញមុខប្រកាសចូលរួមជួយលើកទឹកចិត្តដល់បេក្ខភាព ទុំ សុវត្ថិ ក៏ដូចជាបេក្ខភាពដែលបានធ្លាក់ទាំងអស់ ដែលមានសមត្ថភាព និង ឆន្ទៈលើវិស័យនេះពិតប្រាកដទទួលចូលក្នុងក្រុមហ៊ុន Media ផ្ទាល់ខ្លួនរបស់លោកឈ្មោះថា ណយណយណា ដែលមានផលិតបទចម្រៀង MV ក៏ដូចសាច់រឿងខ្លីៗ ដើម្បីផ្ដល់ឱកាសឱ្យពួកគេបង្ហាញសមត្ថភាពលើវិថីនេះបន្តទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមបណ្ដាញសង្គមរបស់ ពូឃ្លាំង ដែលបានសរសេររៀបរាប់ជុំវិញរឿងរ៉ាវ ទុំ សុវត្ថិ ដែលបានផ្ទុះល្បីនាប៉ុន្មានថ្ងៃនេះថា ៖ «ខ្ញុំទើបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ ដែលបានចូលរួមកម្មវិធីប្រឡងមួយ ហើយក៏មានចិត្តរំភើបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ និង សំឡេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន។ តាមពិតខ្ញុំគិតថាការសម្រេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហើយ និង បានឃើញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា និង លីន សុទ្ធតែជាអ្នកមានបទពិសោធលើចម្រៀងរាប់ឆ្នាំ និង មានបទពិសោធធ្វើគណៈកម្មការកម្មវិធីប្រឡងពិភពលោកនេះជាច្រើនដងមកហើយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី ឬ យ៉ាងណាបានគេសម្រេចចិត្តបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃើញប្អូនឧកញ៉ា សេរីមន្ត និង ខាន់ ជេមស៍ ដែលជាសិល្បកររៀមច្បងមានចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លើកទឹកចិត្តទៅដល់គ្នា ដែលអាចរាប់ថាជាមនុស្សដែលមានសមត្ថភាពដែរ តែគ្មានឱកាស។

សម្រាប់ខ្ញុំដូចគ្នា ខ្ញុំមាន Media ផ្ទាល់ខ្លួនរបស់ខ្ញុំមួយឈ្មោះថា ណយណយណា ដែលមានផលិតបទ Original និង MV ឬ Short film សូមលើកទឹកចិត្តប្អូនដើរទៅមុខបន្ត កុំបោះបង់ និង បាក់ទឹកចិត្ត។ មិនថាប្អូនប្រុស សុវត្ថិ ឬ បេក្ខជនដែលបានធ្លាក់ទាំងអស់គ្នា ដែលគិតថាខ្លួនពិតជាមានសមត្ថភាព ឆន្ទៈនៃការខំប្រឹង ពូឃ្លាំង សូមស្វាគមន៍មកកាន់គ្រួសារ ណយណយណា ខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដ។ ខ្ញុំយល់អារម្មណ៍ដែលមានសមត្ថភាព តែគ្មានឱកាស ព្រោះសម្រាប់ខ្ញុំក៏អាចរាប់ថាជាអ្នកស្រឡាញ់សិល្បៈម្នាក់ដែរ ដែលស្មើនឹងជីវិតទី ២ របស់ខ្ញុំ បន្ទាប់ពីប្រពន្ធ និង កូន ហើយបានឆ្លងកាត់រឿងរ៉ាវជាច្រើនទំរាំបានរកខ្លួនឯងឃើញ។

ចុងក្រោយ គ្មានអ្វីក្រៅពីពាក្យថាអគុណដែលឃើញខ្មែរ ស្រឡាញ់ខ្មែរ និង ចេះជួយគ្នាបែបនេះ អរណាស់»៕

Leave a Reply

Your email address will not be published.