កុំដាច់ចិត្តអិ ជួយស៊ែរម្នាក់១ផង ! បាត់ក្មេងស្រីម្នាក់ទៀតហើយ ដោយសារជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ

ពិតណាស់នៅកាលពីពេលថ្មីៗនេះមានករណីបាត់ក្មេងស្រី២នាក់ត្រូវបានគេល្បួងដាក់ថ្នាំហៅឡើងម៉ូតូឌុបចេញពីមុខផ្ទះនៅក្រោយសាលាសង្កាត់ចោមចៅ២ ក្រោយមកក៏បានរកឃើញវិញនៅម្តុំស្ទឹងមានជ័យ នៅម៉ោង៤ៈ៣០ នាទី ត្រូវបានគេដឹកយកទៅទំលាក់ចោលនៅម្តុំស្ទឹងមានជ័យ ពេលនេះបានជួបជុំក្រុមគ្រួសារវិញហើយ។

ជាក់ស្តែងនៅមុននេះបន្តិចបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yaya Koko បានធ្វើការបង្ហោះបែបនេះថា ៖ « នាងខ្ញុំបានបាត់កូនស្រីអាយុ2ឆ្នាំ5ខែ ដោយមានជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង 3ៈ50នាទី នៅថ្ងៃទី26 ខែតុលា ឆ្នាំ2020 សូមសំណូមពរអោយសមត្ថកិច្ច គ្រប់ស្ថាប័នជួយរកអោយនាងខ្ញុំផង រឺបើបងប្អូនណាបានឃើញសូមទំនាក់ទំនងមកលេខ 070477079 នាងខ្ញុំសូមអរគុណទុកជាមុន » ៕

Related posts

Leave a Comment