ភ្ញាក់ផ្អើលថ្មីៗនេះ ឌីជេ មាំ និង ឌីជេ ក្លាំ ជួបគ្រោះថ្នាក់ចរាចរណ៍ ឡានខ្ទេចទាំងអស់ ចំណែកមនុស្សវិញគឺ…(មានវិដេអូ)

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាDJមាំ គឺជាអ្នកចម្រៀងម្នាក់ដែលកំពុងតែមានប្រជាប្រិយយ៉ាងខ្លាំង និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជននៅលើបណ្តាញសង្គម ទាំងហ្វេសប៊ុកនិងបណ្តាញសង្គមយូធូបតាមរយៈការបកស្រាយបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទរបស់លោក។​

ជាក់ស្តែងនៅមុននេះបន្តិចបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាចម្រៀង ចាន់ មករា បានបង្ហោះឲ្យមហាជនដឹងបែបនេះថា « សំណាងណាស់សម្លាញ់ DJក្លាំ នឹងDJមាំ ដែលមិនគ្រោះថ្នាក់ ដោយគុណទឺកដោះម្តាយថ្លៃមើលឡានខ្ទិចឣស់ សូមបងធ្វើដំណើតាមខេត្តពេលយប់ត្រូវប្រុងប្រយ័ត្នឣោយបានខ្ពស់ » ។

យ៉ាងណាមិញក្រោយដឹងដំណឹងបែបនេះរួចឃើញថាមានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីតក់ស្លុត ហើយគ្រប់គ្នាបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ DJក្លាំ នឹងDJមាំ ដែលជួ បគ្រោះហេតុការណ៍ថ្នាក់ចរាចរណ៍នេះ​ហើយថែមទាំងបានជូនពរឲ្យអ្នកទាំងពីរឲ្យជួបតែសេចក្តីសុខកុំឲ្យមានរឿងអ្វីកើតឡើងក៏ដោយ ៕ សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment