ក្រមុំស្តូកតែម្តង!! ចាន់ ​ស្រីខួច ​សម្រស់ប្រែប្លែកខ្លាំង ក្រោយ​បង្អួត​សម្រស់​ ក្នុងឈុត​ស៊ីវិល័យ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាមហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធសឹងតែបានស្គាល់ពី កុមារី ចាន់ ស្រីខួច ​ដែលជា​អតីត​បេក្ខភាព​​ដ៏​ឆ្នើមមួយ​រូប​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​​លំដាប់ពិភព​លោក The Voice Kids ​Cambodia ​រដូវ​កាលទី ១ ​ទោះបីមិន​ទទួលបាន​ជោគជ័យ​ក្នុងការប្រឡង​នេះមែន ​ប៉ុន្តែនាង​ក៏ទទួលបាន​ការស្រឡាញ់​គាំទ្រខ្លាំង​ពីមហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀត ក្រោយពីបញ្ចប់ការប្រឡងចម្រៀងនេះដែរ ឃើញថាប៉ុន្មានឆ្នាំមកនេះ ចាន់ ស្រីខួច ក៏មាន​ទីផ្សារសិល្បៈ​ខ្លាំងផងដែរ ​ដោយឃើញលេច​មុខលើ​ឆាកប្រគំតន្រ្តី និង​ការងារសិល្បៈ​ផ្សេងៗ​ជាបន្តបន្ទាប់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសមកដល់ពេលនេះ ឈានចូលវ័យ ១៧ ឆ្នាំ ចាន់ ស្រីខួច តែងត្រូវបានមហាជ​ន​ចាប់អារម្មណ៍ ​និង សរសើរខ្លាំងជាមួយនឹង​ការប្រែប្រួលរូបរាង​របស់នាង ​ដែល​តារាស្រីវ័យក្មេងរូបនេះ ​​កាន់តែធំពេញរូបពេញ​រាងមានរូបសម្រស់​កាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ លើបណ្ដាញសង្គមរបស់ ចាន់ ស្រីខួច បានបញ្ចេញរូបភាព​ប៉ុន្មានសន្លឹក ​កំពុងឆក់បានការចាប់​អារម្មណ៍មិនតិចនោះ​ទេពីមហាជន​អ្នកគាំទ្រ ​ដែល​នាង​បាន​បង្អួត​​សម្រស់ក្នុងឈុត​មួយបញ្ចេញ​សាច់សខ្ចីជាមួយរូបរាង​ដ៏ស្រឡូន​មើលទៅ​ស្រស់ស្អាត​ប្លែកទាក់ភ្នែកខ្លាំង។​

រូបភាពប៉ុន្មានសន្លឹកនេះដែរ ចាន់ ស្រីខួច កំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់នាង ធ្វើការចែករំលែកភ្ជាប់នឹងពាក្យ​សរសើរ​ជា​មួយ​នឹង​​រូប​សម្រស់ដ៏ស្រស់ស្អាតឆើតក្នុងឈុតមួយនេះផងដែរ៕

Leave a Reply

Your email address will not be published.