ទីបំផុត! ឆន សុវណ្ណរាជ ចេញបកស្រាយហើយ ក្រោយផ្ទុះការរិះគន់ រឿងការបង្ហោះសារមួយរបស់លោក…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ថ្មីៗតារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ ឆន សុវណ្ណារាជ កំពុងទទួលរងពាក្យរិះគន់ដូចទឹកបាក់ទំនប់ ក្រោយលោកបង្ហោះសារមួយដែលបានសរសេររៀបរាប់ថា ៖ «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមក live កើបលុយជាមួយមេស្រីខ្ញុំ បានតែ ៦ ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចាញ់នឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រឡាញ់អ្នកទាំងអស់គ្នា love you»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Caption របស់តារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើឱ្យមហាជនជាច្រើនឃើញហើយ ផ្ទុះការមិនពេញចិត្តជាខ្លាំង ហើយនាំគ្នាបញ្ចេញយោបល់រិះគន់ធ្ងន់ៗទៅលើតារាចម្រៀងប្រុសរូបនេះ ព្រោះបើតាមរយៈការបញ្ចេញមតិរបស់មហាជនភាគច្រើន ពួកគេយល់ថា Caption របស់តារាប្រុសខាងលើ គឺចង់សំដៅទៅលើពួកគេ ដែលកំពុងនាំគ្នាផ្អើលរិះគន់រឿង បេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា បានធ្លាក់ពីក្នុងកម្មវិធី Cambodian Idol។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នេះគ្រាន់តែជាការយល់ឃើញតែម្ខាងរបស់មហាជនប៉ុណ្ណោះ ព្រោះក្រោយផ្ទុះការជជែកវែកញែករិះគន់កាន់តែច្រើន កំពូលតារាចម្រៀង ឆន សុវណ្ណារាជ ក៏បានបកស្រាយច្បាស់ៗថា ៖ «ជូនដល់មនុស្សជាទីស្រឡាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិនមែនធុងសំរាម តាមសង្ឃដិការបស់លោកគ្រូគូសុភាព មិនមែនថាឱ្យបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួនដោយសារចាញ់ក្លិនធុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាឱ្យបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅល្ងាចថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ ដោយឃើញថាកាន់តែផ្ទុះការរិះគន់ពីមហាជនជាច្រើនផ្អើលពេញបណ្ដាញសង្គម លោក ឆន សុវណ្ណរាជ ក៏បានធ្វើការឡាយវីដេអូបកស្រាយហើយ ដែលលោកបាននិយាយបញ្ជាក់ច្បាស់ៗឱ្យដឹងថា សារដែលលោកបានបង្ហោះនោះ មិនដូចអ្វីដែលមហាជនគិតនោះទេ៕ ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Leave a Reply

Your email address will not be published.